ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហការ​គ្នា​បង្ក្រាប​បទល្មើស​នេសាទ​យក​ឧបករណ៍​ជា​ច្រើន​ដុត​ចោល

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួម​មាន កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក កម្លាំង​សហគមន៍ កម្លាំង​បរិស្ថាន ផ្នែក​សឹក​រង​ស្រុក កងរាជអាវុធហត្ថ …

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួម​មាន កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក កម្លាំង​សហគមន៍ កម្លាំង​បរិស្ថាន ផ្នែក​សឹក​រង​ស្រុក កងរាជអាវុធហត្ថ បាន​ចុះ​បង្ក្រាប​បទល្មើស​នេ​សា​ខុសច្បាប់​នៅ​ក្នុង​ទឹកដី​ភូមិសាស្ត្រ​ឃុំ​កែវ​ពណ៌​, ឃុំ​ល្វា និង​ឃុំ​មុខ​ប៉ែន ក្នុងស្រុក​ពួក ខេត្តសៀមរាប ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៦ ដោយ​ប្រើប្រាស់​កាណូត​ចំនួន​៤​គ្រឿង ។

លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បានឱ្យ​ដឹង​ថា ដោយ​ឃើញ​ថា បទល្មើស​នេសាទ​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​កែវ​ពណ៌​, ឃុំ​ល្វា និង​ឃុំ​មុខ​ប៉ែន មានការ​រីក​ដុះដាល​នោះ ទើប​លោក គឹ​ម ឆៃ​ហៀ​ង អភិបាលរង​ខេត្ត និង​លោក ស៊ុន ចាន់​ថុ​ល អភិបាលរង​ស្រុក​ពួក ដឹកនាំ​កម្លាំង​ដោយ​ប្រើប្រាស់​កាណូត​៤​គ្រឿង​ចុះ​បង្ក្រាប និង​ដកហូត​បាន​វត្ថុ​តាង​ដូច​ជា សាច់​បរ​មាន​ប្រវែង​ចំនួន​១៥០០​ម៉ែត្រ​, ក្បាល​បរ​ចំនួន​១៧​ក្បាល​, ចំរឹង​កូន​ឈើ​៥០០​ដើម និង​ចាក់​កូន​ត្រី​ចូល​ក្នុង​បឹង​ធម្មជាតិ​ចំនួន​២០០​ក្រាម ចំពោះ ឧបករណ៍​នេសាទ​ខុសច្បាប់​ទាំងអស់​ត្រូវ​បាន​កម្លាំង​ជំនាញ​ដឹក​យក​មក​ធ្វើការ​ដុត​កម្ទេច​ចោល ៕