ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​រាប់រយ​នាក់​ហ្វឹក​ហ្វា​ត់​ជំនាញ​ទប់ស្កាត់​បាតុកម្ម

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ដើម្បី​ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​ដើម្បី​ទប់ស្កាត់​នូវ​រាល់​បាតុភាព​អសកម្ម​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ជន​អគតិ​ណាមួយ …

ខេត្តកំពង់ចាម ៖ ដើម្បី​ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​ដើម្បី​ទប់ស្កាត់​នូវ​រាល់​បាតុភាព​អសកម្ម​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ជន​អគតិ​ណាមួយ​នោះ និង​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ  និង​លោក លន់ លឹ​ម​ថៃ អភិបាល នៃ​គណៈ​អភិបាលខេត្ត កម្លាំង​នគរបាល​ចំនួន​៤០០​នាក់​ត្រូវ​បាន​ទទួល​ការ​បំប៉ន​ជំនាញ​ដើម្បី​ទប់ទល់​នឹង​បាតុកម្ម​ដែល​កើតឡើង​ដោយ​យថាហេតុ​ណាមួយ ។

លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦​ថា ដោយ​អនុវត្ត​តាម​ផែនការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ស្រប​តាម​សភាពការណ៍​ជាក់ស្តែង​លើក​ការ​ពង្រឹង​សន្តិសុខ នយោបាយ នា​ពេល​បច្ចុប្បន្ន​ក្នុង​ការ​បង្ការ​ទប់ស្កាត់ សកម្មភាព​បង្កចលាចល ការ​ធ្វើ​មហា​បាតុកម្ម និង​បាតុភាព​មិន​ប្រក្រតី​ផ្សេង​ៗ​ដែល​បង្ក​ដោយ​ការ​ញុះញង់​ប្រឆាំង​រាជរដ្ឋាភិបាល​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម ។

លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត មាន​ប្រសាសន៍​បន្ត​ថា ដើម្បី​ធានា​បាន​ម្ចាស់​ការ​ទាំងស្រុង រូប​លោក​បាន​រៀបចំ​បើក​វគ្គ​បំប៉ន​ជំនាញ​ការពារ​ទប់ទល់​បាតុកម្ម សម្រាប់​វគ្គ​ទី​១​ត្រូវ​បាន​ជ្រើសរើស​មក​ពី​តាម​បណ្តា​ការិយាល័យ​ជំនាញ និង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម សរុប​មាន​ចំនួន​១២០​នាក់ ដោយ​បាន​ធ្វើការ​ហ្វឹកហាត់​រយៈពេល​៤៥​ថ្ងៃ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៣ ខែតុលា ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។ វគ្គ​ទី​១​នេះ​ត្រូវ​បាន​បែងចែក​ជា​២​វេន ព្រឹក និង​ល្ងាច ប្រៀប​នឹង​ដូច​សំលៀងកាំបិត ហើយ​បាន​រំលឹក​ឡើង​វិញ​នូវ​មេរៀន​ក្រោយ​ពី​បាន​បញ្ចប់​វគ្គ​ទី​១ ហើយ​វគ្គ​ទី​២​នឹង​ត្រូវ​បន្ត​ធ្វើ​ឡើង​ក្នុង​នោះ​មាន​ទាំង​ការ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ គ្រោះថ្នាក់​ធម្មជាតិ​ផ្សេង​ៗ​ដូច​ជា ខ្យល់ព្យុះ គ្រោះ​ទឹកជំនន់ ។​ល​។ ពិសេស​ការ​រៀបចំ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​ជូន​ពលរដ្ឋ​ឲ្យ​បាន​ល្អ ។

គួរ​រំលឹក​ថា នា​ពេល​កន្លង​មក​នៅ​លើ​ទឹកដី​ខេត្តកំពង់ចាម ធ្លាប់​មាន​កម្មករ​នៅ​តាម​រោងចក្រ​មួយ​ចំនួន​បាន​ធ្វើ​បាតុកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​រហូត​ដល់​ទៅ​ផ្ទុះ​អំពើ​ហឹ​ង្សា តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បាន​ធើ្វ​ការ​ទប់ស្កាត់​បាន​ទាន់​ពេលវេលា​ផង​ដែរ ៕