បង្ក្រាបដូចភ្លៀងរលឹម ឃាត់ខ្លួនអ្នកប្រើប្រាស់ថ្នាំញៀន១២នាក់
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌសែនសុខ និងកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ បានសហការគ្នាចុះបង្ក្រាប ហើយបានឃាត់ខ្លួនអ្នកប្រើប្រាស់ចំនួន១២នាក់
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌសែនសុខ និងកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ បានសហការគ្នាចុះបង្ក្រាប ហើយបានឃាត់ខ្លួនអ្នកប្រើប្រាស់ចំនួន១២នាក់
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌសែនសុខ និងកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ បានសហការគ្នាចុះបង្ក្រាប ហើយបានឃាត់ខ្លួនអ្នកប្រើប្រាស់ចំនួន១២នាក់ និងដកហូតថ្នាំញៀនបានចំនួន២កញ្ចប់តូចផងដែរ។ ប្រតិបត្តិការនេះដឹកនាំដោយលោកវរៈសេនីឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ នៅចំណុចក្នុងប្លុកបឹងឈូក មុខពេទ្យលោកសង្ឃ កាលពីម៉ោង៩និង០០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោកវរៈសេនីយឯក ម៉ក់ ហុង អធិការខណ្ឌ បានមានប្រាប់ឲ្យដឹងថា ដោយមានបទបញ្ជាពីឯកឧត្តមឧត្តមសេនីយ ជួនសុវណ្ណ ស្នងការរាជធានីភ្នំពេញ បញ្ជាមកលោកឲ្យចុះសហការណ៍ និងធ្វើរដ្ឋបាលនៅចំណុចខាងលើ ដែលជាតំបន់ស្មុគស្មាញ ទើបលោកបានបង្គាប់សមត្ថកិច្ចមូលដ្ឋានដឹកនាំកម្លាំងចុះមកបង្ក្រាបដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនក្មេងដែលតែងតែដើរលេងមិនចូលផ្ទះ និងប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនបាន១២នាក់ ដកហូតសម្ភារប្រើប្រាស់មួយចំនួន និងគ្រឿងញៀនបាន២កញ្ចប់តូច។
បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើតេស្តទឹកនោម រួចកសាងសំណុំរៀងដាក់បន្ទុកឡើងតុលាការ៕
ចែករំលែកព័តមាននេះ