ឪពុកក្មេករបស់ Gareth Bale លោក Martin Rhys-Jones ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារប្រទេសអេស្ប៉ាញ និងអាមេរិកអស់រយៈពេល៤ឆ្នាំមកហើយពីបទក្លែងបន្លំលុយ២៨លានដុល្លារ និងបោកប្រាស់លុយអ្នកជំងឺបាត់បង់ការចងចាំសញ្ជាតិអង់គ្លេសជិត៤០ម៉ឺនដុល្លារ ។
Martin Rys-Jonesវ័យ៥២ឆ្នាំនិងបក្សពួករបស់លោក១១នាក់ផ្សេងទៀតក៏ត្រូវបានចោទប្រកាន់ដែរក្នុងនោះរួមមានតារាម៉ូដែលអង់គ្លេសJamie-Lee Churchបានលក់ភាគហ៊ុនស្អុយក្នុងតម្លៃខ្ពស់កប់ពពក ។ រីឯអ្នកលក់ភាគហ៊ុនឱ្យលោកក្នុងក្រុង Barcelona បានប្រើប្រាស់យុទ្ធសាស្ត្រខ្ពស់ដើម្បីលក់ភាគហ៊ុនគ្មានតម្លៃអស់ទាំងនោះ។
លោក Martin Rys-Jones ត្រូវបានចាប់ខ្លួននិងកាត់ទោសនៅសហរដ្ឋអាមេរិកខណៈលុយមួយចំនួនធំត្រូវបានវេរចូលក្នុងគណនីធនាគារក្នុងក្រុងញូវយ៉កមុនពេលវេរទៅក្រៅប្រទេស ។ ចៅក្រមអាមេរិកលោកស្រីអេលីសាប៊ែត វ៉លហ្វត និយាយថា លោក Martin Rys-Jonesបានពាក់ព័ន្ធនឹងការលួចបន្លំរយៈពេល៣ឆ្នាំហើយដែលមានជនរងគ្រោះរហូតដល់ទៅ២៥០នាក់រស់នៅអង់គ្លេស អាមេរិក និងកាណាដា ។ នៅឆ្នាំក្រោយលោកនឹងត្រូវដោះលែងពីពន្ធនាគារ ។ Martin Rhys-Jones គឺជាឪពុកនាង Emma Rhys Jones ដែលជាប្រពន្ធកីឡាករGareth Baleមិនទាន់រៀបការ តែពួកគេមានកូនស្រីជាមួយគ្នារួចទៅហើយ ៕
ចែករំលែកព័តមាននេះ