ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារិកា​អាយុ​៧​ខែ​ធ្លាក់​ពី​អង្រឹង​ជង់​ក្បាល​ផុង​លលាដ៍​ដោយ​ស្បែកជើង​កែង​ចោត

13 ឆ្នាំ មុន

ខេត្ដកំពង់ឆ្នាំង ៖ ទារិកា​អាយុ​៧​ខែម្នាក់ បាន​រង​របួស​ដោយ​ជង់​ក្បាល​ជាប់​នឹងកែង​ចោត​ស្បែកជើង​របស់​ម្ដាយ ខណៈ​ដែលទារិកា​នោះ​ធ្លាក់​ពីលើ​អង្រឹង​កំពស់​ប្រហែល១​ម៉ែត្រ ។ ហេតុការណ៍​អកុសល​នេះ បានកើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី រសៀល​ថ្ងៃ​ទី​១១ មិថុនា នៅ​ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។តាម​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​ប៉ូលិស​ប៉ុ​សិ៍្ដ​ប្អេ​រ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ចៃដន្យ​នេះ ម្ដាយ​ទារិកា​រង​គ្រោះ​ឈ្មោះ​មាន ស្រី​ម៉ៅ

ខេត្ដកំពង់ឆ្នាំង ៖ ទារិកា​អាយុ​៧​ខែម្នាក់ បាន​រង​របួស​ដោយ​ជង់​ក្បាល​ជាប់​នឹងកែង​ចោត​ស្បែកជើង​របស់​ម្ដាយ ខណៈ​ដែលទារិកា​នោះ​ធ្លាក់​ពីលើ​អង្រឹង​កំពស់​ប្រហែល១​ម៉ែត្រ ។ ហេតុការណ៍​អកុសល​នេះ បានកើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី រសៀល​ថ្ងៃ​ទី​១១ មិថុនា នៅ​ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។តាម​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​ប៉ូលិស​ប៉ុ​សិ៍្ដ​ប្អេ​រ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ចៃដន្យ​នេះ ម្ដាយ​ទារិកា​រង​គ្រោះ​ឈ្មោះ​មាន ស្រី​ម៉ៅ អាយុ​២៧​ឆ្នាំ ដែល​ជាម​ន្ដ្រី​យោធា​ម្នាក់​បានដាក់​កូន​ដេក​លើ​អង្រឹង​កំពស់​ប្រហែល​១ម៉ែត្រ​ពី​ដី ប៉ុន្ដែ​មាន​គ្រែ​មួយ​នៅ​ពីក្រោម គឺអង្រឹង​ចង​ពីលើ​បញ្ឆិត​មេគ្រែ ។

ពេល​នោះ ម្ដាយ​បាន​ដេក​លើ​គ្រែ​ដោយ​យោលអង្រឹងបណ្ដើរ​សំងំ​សំរាក​បណ្ដើរ​រំពេច​នោះ​ស្រាប់តែ​ទារិកា​ក្រឡាប់​ធ្លាក់​ពីលើ​អង្រឹង​ទៅ​ដី ហើយក៏​ជង់​ក្បាល​ជាប់​នឹង​កែង​ចោត​ស្បែកជើងរបស់​ម្ដាយ​បណ្ដាល​ឱ្យ​ផុង​លលាដ៍ ។ ភ្លាម​ៗ នោះ​ម្ដាយ​បាន​ស្ទុះ​លើក កូន​បី​ហើយ​ដឹក​មក មន្ទីរពេទ្យ​ទាំង​ជាប់​កែង​ចោត​ស្បែកជើង​នៅ នឹង​ក្បាល​ពីក្រោយ​ខាងឆ្វេង ។ ក្រោយ​ពីវះកាត់​យក​ស្បែកជើង​ចេញ គ្រូពេទ្យ​ប្រាប់​ថា កែង​ស្បែកជើង​បាន​មុត​ផុង​ដល់​ខួរក្បាល​ត្រូវ ប្រញាប់​យក​ទៅ​មន្ទីរពេទ្យ​នៅ​ឯ​រាជធានីភ្នំពេញ​ជា​បន្ទាន់ ។

មានការ​ពិចារណា​ថា កែង​ស្បែកជើង ទាល​ដូច​ម្រាមដៃ​ទេ ហេតុ​អ្វី​មុត​ជ្រៅ​ផុង ចូល​លលាដ៍ តែ​ត្រូវ​ពេទ្យ​ប្រាប់​ថា ក្បាលទារក​៧​ខែ គឺ​នៅ​ខ្ចី​ទន់​ណាស់ ហើយ​ធ្លាក់កំពស់​១​ម៉ែត្រ​ទៀត​អាច​ថា ពេល​ធ្លាក់​នោះ ម្ដាយ​កំពុង​យោល​ពង្រឹង​ផង ដូច​ចាប់​បោកបន្ថែម​។ គ្រោះថ្នាក់​នេះ​ពិតជា​កម្រ​កើតមាន​ណាស់ ។