ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ​នាំ​យក​ថវិកា​និង​ទឹក​សុទ្ធ​ទៅ​ចូលរួម​បុណ្យសព​​លោក​បណ្ឌិត កែម ឡី

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ម៉ក់ វណ្ណ​ស៊ី​ថា អភិ​បា​រង​រាជធានី​ភ្នំពេញ ក្នុង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ បាន​នាំ​យក​ថវិកា​ចំនួន​១០​លាន​រៀល និង​ទឹក​សុទ្ធ​១០០​កេស

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ម៉ក់ វណ្ណ​ស៊ី​ថា អភិ​បា​រង​រាជធានី​ភ្នំពេញ ក្នុង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ បាន​នាំ​យក​ថវិកា​ចំនួន​១០​លាន​រៀល និង​ទឹក​សុទ្ធ​១០០​កេស ទៅ​ចូលរួម​រំលែក​ទុក្ខ​ក្នុង​បុណ្យសព​លោក​បណ្ឌិត កែម ឡី ប្រធាន​អង្គការ​អភិវឌ្ឍន៍​សង្គម និង​ជា​អ្នកវិភាគ​សង្គម និង នយោបាយ​ដ៏​ល្បីល្បាញ ដែល​សព​របស់​លោក​ត្រូវ​បាន​តម្កល់​ធ្វើបុណ្យ​ទក្ខិណានុប្បទាន​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​នៅ​វត្ត​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

លោក​ជំទាវ ម៉ក់ វណ្ណ​ស៊ី​ថា បាន​លំអោនកាយវាចារ​ចិត្ត​នៅ​ចំពោះ​មុខ​កម្រងផ្កា​ដែល​តម្កល់​នៅ​មុខ​មឈូស​សព​លោក​បណ្ឌិត​កែម ឡី និង​នៅ​ចំពោះ​មុខ​ភរិយា​មេម៉ាយ ព្រមទាំង​កូន និង​សាច់ញាតិ​នៃ​សព​ប្រកបដោយ​ទឹកចិត្ត​ក្តុកក្តួល និង​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ទៅ​សោយសុខ​ក្នុង​ឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

សូម​បញ្ជាក់​ថា លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ម៉ោង​ប្រមាណ​ជា​៩​ព្រឹក ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦​នៅ​ក្នុង​ស្តារ​ម៉ាត នៃ​ស្ថានីយប្រេងឥន្ធនៈ​បូកគោ កែង​មហាវិថី​ព្រះ​មុនី​វង្ស និង​មហាវិថី​ម៉ៅ​សេ​ទុង ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។

គួរ​រំលឹក​ថា ក្នុង​ពិធី​សម្ពោធ​អាគារ បញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កាលពី​ព្រឹក​ថ្ងៃ​ទី​១១​កក្កដា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​មរណទុក្ខ​យ៉ាង​ក្រៀមក្រម​ចំពោះ​អំពើ​បាញ់ប្រហារ​ដ៏​ឃោរឃៅ​ព្រៃផ្សៃ​នេះ និង​បាន​ដាក់​បញ្ជា​ដល់​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បាន​ហ្មត់ចត់ និង​បើក​យុទ្ធនាការ​ទ្រុងទ្រាយ​ធំ ដើម្បី​ពង្រឹង​សន្តិសុខ​នៅ​ទូ​ទាំង​ប្រទេស ។ សម្តេច​តេ​ជោ​បាន​អំពាវនាវ​ដល់​មជ្ឈដ្ឋាន​នានា ពិសេស​អ្នកនយោបាយ សូមកុំ​ប្រើប្រាស់​សោកនាដកម្ម​នេះ​លាប​ពណ៌​ទៅ​ជា​រឿង​នយោបាយ ៕