ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​កីឡា​វាយ​កូន​បាល់​កម្ពុជា​9​រូប​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រកួត Davis Cup នៅ​អីុរ៉​ង់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ទេព រិ​ទ្ធី​វិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់ កម្ពុជា បាន​ប្រកាស​ឱ្យ​ដឹង​តាម​រយៈ​សន្និសីទកាសែត​មួយ ដែល​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា

រាជធានី​ភ្នំពេញ ៖ លោក ទេព រិ​ទ្ធី​វិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់ កម្ពុជា បាន​ប្រកាស​ឱ្យ​ដឹង​តាម​រយៈ​សន្និសីទកាសែត​មួយ ដែល​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ស្ថិត​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក កាលពី​ថ្ងៃ​ទី​៥ កក្កដា​កន្លង​មកនេះ​ថា ព្រឹត្តិការណ៍ Davis Cup អាស៊ី​អូ​សេ​អា​នី​កម្រិត​៣ ឆ្នាំ​២០១៦ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​Tehran​ប្រទេស​អុ​ី​រ៉​ង់​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៦ កក្កដា ខាង​មុខ​នេះ ។

លោក ទេព រិ​ទ្ធី​វិ​ទ្ធ បានឱ្យ​ដឹង​ថា ចាប់តាំងពី​ឆ្នាំ​២០១២ រហូត​មក ការ​ប្រកួត​នៅ​ក្នុង​កម្រិត​៣​នេះ មាន​តែ​៨​ក្រុម​ប៉ុណ្ណោះ​ចូលរួម ដោយឡែក​សម្រាប់​ឆ្នាំ​២០១៦​នេះ មាន​ក្រុម​ចំនួន​៩​ចូលរួម​ប្រកួត​ដើម្បី​រក​ក្រុម​ខ្លាំង​២​ឡើង​ទៅ​ប្រកួត​យក​កម្រិត​២ ។ ចំណែក​ប្រទេស​ទាំង​៩​ចូលរួម​នោះ​មាន​ដូច​ជា កម្ពុជា អីុ​រ៉​ង់ លី​បង់ ស៊ី​រី តួ​ក​មេ​នី​ស្ថាន ហុងកុង កា​តារ ប៉ា​ស៊ី​ហ្វិ​ក​អូ​សេ​អា​នី និង​សិង្ហ​បុរី ។ ចំណែក​ប្រតិភូ​កីឡា​កម្ពុជា​ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួត​លើក​នេះ មាន​លោក ទេព រិ​ទ្ធី​វិ​ទ្ធ ប្រធាន​ប្រតិភូ លោក Braen Aneiros គ្រូបង្វឹក លោក ជា ពៅ គ្រូ​ជំនួយ លោក សេង ងឹ​ម គ្រូពេទ្យ​ចលនា និង​កីឡាករ​៥​នាក់​ទៀត​មាន ប៊ុ​ន កេ​ន្នី​, ម៉​ម ផល្គុន ម៉​ម វិទូ​, ឡុ​ង សំនៀង និង​តាន់ នី​សាន់ ។

គួរ​រំលឹក​ផង​ដែរ​ថា កីឡាករ​វាយ​កូន​បាល់កម្ពុជា​ទាំង​៥​រូប​ដែល​ទៅ​ចូលរួម​ប្រកួត​លើក​នេះ សុទ្ធសឹងតែ​ជា​អ្នក​មានបទពិសោធន៍​ខ្ពស់ ជាក់ស្ដែង​កីឡាករ តាន់ នី​សាន់ ធ្លាប់​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​២០០៧ និង​២០០៩ ។ ពួក​គេ​ទាំងអស់​គ្នា​សុទ្ធតែ​មាន​ជំនឿ​ចិត្ត​នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​យក​កម្រិត​២​ជា​បន្ត​ទៀត ។ បើ​យើង​ឈ្នះ​បាន​ឡើង​មក​ដល់​កម្រិត​២ យើង​មាន​សិ​ទិ្ធ​ទាមទារ​ធ្វើ​ជា​ម្ចាស់ផ្ទះ​Davis Cup ៕