ខ្សែការពារក្រុមជម្រើសជាតិអាល្លឺម៉ង់ Antonio Rudiger ត្រូវបានគ្រូបង្វឹកសម្រេចមិនអនុញ្ញាតឱ្យចូលរួមប្រកួត Euro ឡើយបន្ទាប់ពីមានបញ្ហារបួសជង្គង់ខាងស្តាំអំឡុងពេលហ្វឹកហាត់ក្នុងប្រទេសបារាំង ។ បញ្ហារបួសកីឡាករវ័យ២៣ឆ្នាំរូបនេះកើតឡើងអំឡុងពេលហ្វឹកហាត់នៅពហុកីឡដ្ឋាន Evian les Bains ក្រោមក្រសែភ្នែកអ្នកគាំទ្រប្រមាណ២.០០០នាក់កាលពីល្ងាចថ្ងៃពុធកន្លងទៅ ។
Rudiger នឹងត្រូវលេងជាខ្សែការពារកណ្តាលជាមួយកីឡាករJerome Boateng ក្នុងការប្រកួតបើកឆាកពូលCជាមួយUkraine នៅថ្ងៃអាទិត្យសប្តាហ៍នេះ ។ អាល្លឺម៉ង់បានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងការប្តូរកីឡាកររូបនេះ ប៉ុន្តែមិនទាន់ច្បាស់ថាខ្សែការពាររូបណានឹងមកជំនួសនោះទេ ៕
ចែករំលែកព័តមាននេះ