ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តាច់ជីវិតម្នាក់ នរណាទទួលខុសត្រូវ?

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​យ៉ាងរន្ធត់​​ បន្ទាប់​​​​យុវជន​​ម្នាក់​​ជិះ​​​​វ៉ា​​រថយន្ត​​ប្រភេទកូរ៉េ (ដឹកកម្មករ​)មួយ​គ្រឿង រួច​ជ្រុល​​បុក​​ជាមួយ​រថយន្ត​ដឹកកក​​មួយ​គ្រឿងទៀត​បណ្តាល​ឱ្យ​ដួល​ម៉ូតូ ក៏​ត្រូវ​រថយន្តកូរ៉េ​​ ដែល​វ៉ា​​មុន​​នោះ​​កិន​បែកក្បាល​​ស្លា.ប់​ភ្លាម​ៗ ។

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​យ៉ាងរន្ធត់​​ បន្ទាប់​​​​យុវជន​​ម្នាក់​​ជិះ​​​​វ៉ា​​រថយន្ត​​ប្រភេទកូរ៉េ (ដឹកកម្មករ​)មួយ​គ្រឿង រួច​ជ្រុល​​បុក​​ជាមួយ​រថយន្ត​ដឹកកក​​មួយ​គ្រឿងទៀត​បណ្តាល​ឱ្យ​ដួល​ម៉ូតូ ក៏​ត្រូវ​រថយន្តកូរ៉េ​​ ដែល​វ៉ា​​មុន​​នោះ​​កិន​បែកក្បាល​​ស្លាប់​ភ្លាម​ៗ ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ មិថុនា ២០១៦ ស្ថិត​នៅ​ចំណុច​មុខ​បន្ទាយ​ទាហាន​ដើម​​អំពិល​លើ​ផ្លូវ​លេខ​១៥១ ក្នុង​ភូមិធំ សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ជួន វុ​ទ្ធី អាយុ​២២​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ទី​លំ​ភូមិ​ស្វាយ ឃុំ​ឆ្វាំ​ង ស្រុក​ពញាឮ ខេត្តកណ្តាល ជិះ​ម៉ូតូ​ធុន​C125 ស៊េរី​ឆ្នាំ​២០១៦ ពាក​ស្លាក​លេខ 1FN-9107 ។ ចំណែក​អ្នក​បើករថយន្ត​ដឹក​ទឹកកក​ ដែល​​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​អាន សុខ​តារា អាយុ​៣៥​​ឆ្នាំ មាន​ទីលំនៅ​​ក្នុងភូមិ​អន្ទង់​ពោះវៀន ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ចំណែក​ខាង​​រថយន្ត​កូរ៉េ​ ដែល​កិន​​ជន​រង​គ្រោះ បាន​​បើក​គេច​បាត់​ដោយ​សុវត្ថិភាព​។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​តាម​​បណ្តោយ​ផ្លូវ​លេខ​១៥១ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ លុះ​ជិះ​មក​ដល់​ចំណុច​កើតហេតុ ជន​រង​គ្រោះ​បាន​បន្ថែម​ល្បឿន​វ៉ា​រថយន្ត​កូរ៉េ​​នោះ​ រួច​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ដឹក​ទឹកកក បណ្តាល​ឱ្យ​ដួល​ម៉ូតូ ។ ភ្លាម​នោះស្រាប់តែ​រថយន្ត​ដឹក​កម្មករ​ ចាប់​ហ្វ្រាំង​មិន​ទាន់ ក៏កិន​​ពីលើ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​បែក​ស្លាប់​តែ​ម្តង ។ បន្ទាប់​ពី​ដឹង​​ថា បាន​កិន​ជន​រង​គ្រោះស្លាប់​​ហើយ រថយន្ត​​បាន​បើក​​គេច​​បាត់ទៅ​ ។

បន្ទាប់ពី​សមត្ថកិច្ច​ឃាត់​អ្នក​បើក​រថយន្តដឹក​កកនោះ​​បាន​​និយាយអះអាងថា ​គាត់ក៏ជា​អ្នក​រងគ្រោះ​ដែរ ។ ទោះបីជាយ៉ាងណា សមត្ថ​កិច្ច​​ស្រាវជ្រាវ​ ដើម្បីដោះស្រាយតាមផ្លូវ ។