ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តកុងតឺន័រ និងរថយន្តវ៉េអង បុកគ្នាពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យអ្នកបើកបររថយន្តកុងតឺន័រ ស្លា.ប់ភ្លាមៗ ចំណែករថយន្តដាច់កាប៊ីនខ្ទេច រីឯអ្នកបើកបររថយន្តវ៉េអង រងរបួសបែកក្បាលធ្ងន់ធ្ងរ សន្លប់ជាប់នៅក្នុងកាប៊ីន ត្រូវអ្នកស្រុកគាស់ទាញចេញពីក្នុងកាប៊ីនរថយន្ត ត្រូវបានប្រជាពលរដ្ឋខលហៅរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ១
ខាងកើតផ្សារក្រោលគោ ស្ថិតនៅភូមិក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ ១គ្រឿង ពាក់ស្លាកលេខស្វាយរៀង 4A-
0048 ធ្វើដំណើរពីទិសខាងកើត ទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ត ១គ្រឿងទៀត ប្រភេទវ៉េអង ពាក់ស្លាកលេខភ្នំពេញ 3G-3847 បើកបរពីទិសខាងលិច មកកើក (បញ្ច្រាសទិសគ្នា) បានបុកគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តកុងតឺន័រ បែកខ្ទេចកាប៊ីនខាងមុខទាំងស្រុង បង្កឲ្យអ្នកបើកបររថយន្តកុងតឺន័រ របួសធ្ងន់ធ្ងរ ស្លា.ប់ភ្លាមៗនៅនឹងកន្លែង។ ចំណែករថយន្តដឹកដី ប្រភេទវ៉េអង ខូចកាប៊ីខាងមុខ បណ្តាលឲ្យអ្នកបើកបររបួសក្បាលធ្ងន់ធ្ងរសន្លប់ជាប់ក្នុងការប៊ីន ត្រូវអ្នកស្រុកជួយគាស់កាប៊ីនរថយន្ត ទាញយកជនរងគ្រោះចេញមកក្រៅ រួចហៅរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ ។
សមត្ថកិច្ច បានធ្វើការវាស់វែងរួច បានធ្វើការសន្និដ្ឋានថា មូលហេតុ អ្នកបើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ ។ ចំណែកស.ពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ហើយមធ្យោបាយទាំងពីរគ្រឿង សមត្ថកិច្ចបានអូសយកទៅរក្សាទុកនៅការិយាល័យនគបាលចរាចរណ៏ នៃស្នងការដ្ឋាននគបាលខេត្ត ដើម្បីដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ