ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិចស៊ីស RX300 បុ.កឡានដឹកទំនិញលេីផ្លូវ​ល្បឿនលឿន ស្លា.ប់២នាក់ និងរបួស​ធ្ងន់ម្នាក់

2 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ មនុស្សចំនួន០២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ ខណៈដែលរថយន្តឡិចស៊ីស៣០០បុករថយន្តដឹកទំនិញធុនធំពីក្រោយពេញទំហឹងនៅលើផ្លូវល្បឿនលឿន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង៤៥នាទីទៀបភ្លឺឈានចូលថ្ងៃទី៣ ខែមក​រា ឆ្នាំ២​០​២៥ លើកំណាត់ផ្លូវល្បឿ​នលឿ​ន K39​+20​0…

ខេត្តកំពង់ស្ពឺ​ ៖ មនុស្សចំនួន០២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ ខណៈដែលរថយន្តឡិចស៊ីស៣០០បុករថយន្តដឹកទំនិញធុនធំពីក្រោយពេញទំហឹងនៅលើផ្លូវល្បឿនលឿន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង៤៥នាទីទៀបភ្លឺឈានចូលថ្ងៃទី៣ ខែមក​រា ឆ្នាំ២​០​២៥ លើកំណាត់ផ្លូវល្បឿ​នលឿ​ន K39​+20​0 ទិសដៅព្រះសីហនុ​ទៅភ្នំពេញត្រង់ចំណុចភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំព​ង់​ស្ពឺ។

នគរបាលបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿ​ង ម៉ាកលុ​ចស៊ីស RX300 ពណ៌ស ពាក់ផ្លាក​លេខបាត់ដំបង 2B-3816 អ្នកបើក​បរឈ្មោះ លី ហ៊ូវ ភេទប្រុស អាយុ ៤០ឆ្នាំ (ស្លាប់) រស់នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្ដតាកែវ មានអ្នករួមដំណើរជា​មួយមនុស្សចំនួន​០២​នាក់ ទៀត ទី១-ឈ្មោះ​ YIN CHAOYANG ភេទប្រុស ជនជាតិចិន (ស្លាប់) និងទី០២-ឈ្មោះ​ DING YUMEI ភេទ​ស្រី ជនជាតិចិន (របួសធ្ងន់) កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។

នគរបាលបានបន្តថា បើយោងតាមកាមេរាសុវត្ថិភាពទិន្នន័យដោយផ្លូវល្បឿនលឿនរថ​យ​ន្ត​បើកបរពីទិសខាងលិច​ មកពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះ​ទៅទិសខាងកើត រាជធានី​ ភ្នំពេញ​ លុះមកដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ដដឹកទំនិញ​១គ្រឿង ម៉ាកហ៊ីយ៉ិនដាយ ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ 3D​-7588 មិនស្គាល់អត្តស​ញ្ញាណអ្នកបើកបរ (ក្រោយហេតុ​ការណ៍​បានចុះរត់គេចខ្លួន)​ ​កំ​ពុងបើ​កបរស្របទិសគ្នា ។

សមត្ថកិច្ច​នគរបាល​ប្រចាំការ​ផ្លូវ​ល្បឿនលឿន​បានសហកា​រ​ជាមួយកំលាំង​ជំនាញ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំ​រោ​ង​ទង​ ធ្វើ​ការវាស់វែងអន្ដរាគមន៍ជួយសង្រ្គោះនិងបញ្ជូនជន​រងគ្រោះទៅមន្ទីរពេទ្យ​ រីឯ​សពបានតំកល់ទុកនៅមន្ទីរពេ​ទ្យបង្អែកខេត្តកំពង់ស្ពឺ​ រង់ចាំ​ក្រុម​គ្រួ​សារ​មកទទួល​យកទៅធ្វេីបុណ្យ។

បច្ចុប្បន្ន​ នគរបាល​បានធ្វេីការ​ស្ទួច​យករថយន្ដបង្កគ្រោះថ្នាក់​ទាំ​ង​ ២គ្រឿង យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងគង នៃអធិការ​ដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ ដើម្បី​មានចំណាត់ការ​បន្ដ​តាមផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ