ចោលម្សៀត ! ធ្វើបែបនេះលើក្មួយបង្កើតខ្លួនឯង
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ដោយចោទប្រកាន់ថាបានប្រទូសកេរ្តិ៍ក្មួយស្រីបង្កើតរបស់ខ្លួនឯង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ កង ស៊ីលាង ភេទប្រុស អាយុ៣៤ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅភូមិអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ចំណែកក្មេងស្រីរងគ្រោះជាអនីតិជនអាយុក្រោម១៥ឆ្នាំ ហើយត្រូវជាក្មួយស្រីបង្កើតរបស់ជនសង្ស័យទៀតផង ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានពាក្យចចាមអារ៉ាមពីប្រជាពលរដ្ឋអំពីហេតុការណ៍ប្រទូសកេរ្តិ៍ខាងលើរួចមក សមត្ថកិច្ចក៏ចុះធ្វើការស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួនជនសង្ស័យនាំមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុក្មេងស្រីរងគ្រោះកំពុងដេកលង់លក់នៅលើគ្រែក្នុងផ្ទះ រហូតដល់ម៉ោងប្រហែល១០យប់ ជនសង្ស័យដែលត្រូវជាអ៊ុំបង្កើតបានត្រឡប់មកផ្ទះវិញក្នុងអាការៈស្រវឹងយ៉ាងខ្លាំងហើយក៏បានឡើងដេកលើគ្រែជាមួយក្មួយស្រីខ្លួនឯង មិនតែប៉ុណ្ណោះបានយកដៃទៅស្ទាបអង្អែលប្រដាប់ភេទក្មួយស្រីទៀត ធ្វើឲ្យក្មេងស្រីរងគ្រោះភ្ញាក់ដឹងខ្លួនឡើងស្រែកឆោឡោហៅម្តាយឲ្យជួយ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការហើយកាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះ ដើម្បីឲ្យតុលាការចាត់ការតាមនិតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ