កីឡាករបាល់បោះសញ្ជាតិអេស្ប៉ាញលោក Pau Gasol បាននិយាយថា រូបលោកកំពុងប្រមូលព័ត៌មានជុំវិញបញ្ហាវីរុស Zika នៅទីក្រុង Rio ប្រទេសប្រេស៊ីល មុនរូបលោកសម្រេចចិត្តទៅចូលរួមប្រកួត Olympic នៅទីនោះ ។
ម្ចាស់មេដាយប្រាក់វ័យ៣៥ឆ្នាំរូបនេះក៏ពិភាក្សាជាមួយអត្តពលិកផ្សេងទៀតផងដែរអំពីបញ្ហានេះដោយលើកឡើងថា ៖«មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលសម្រាប់ខ្ញុំនោះទេ ប្រសិនបើអត្តពលិកដទៃទៀតមិនចូលរួមការប្រកួត ដោយសារតែពួកគេខ្លាចឆ្លងវីរុស ឬមិនចង់ឱ្យមានបញ្ហាចំពោះគ្រួសារពួកគេ ។ ចំណែកខ្ញុំកំពុងតែគិតថាគួរតែទៅ ឬយ៉ាងណា» ។
Gasolបន្ថែមថា បើទោះបីជាអង្គការសុខភាពពិភពលោកបានច្រានចោលការផ្អាក ឬពន្យារពេលប្រារព្ធព្រឹត្តិកាណ៍នេះក្តី ក៏រូបលោកនៅតែមិនទាន់សម្រេចចិត្តដែរ ព្រោះលោកចង់គិតឱ្យបានច្បាស់ពីស្ថានភាពជុំវិញបញ្ហានេះជាមុនសិន ។
សូមបញ្ជាក់ថា Gasol បានឈ្នះពានសមាគមបាល់បោះជាតិ (NBA) ២លើក និងឈ្នះមេដាយប្រាក់ពីការប្រកួត Olympic ឆ្នាំ២០០៨និង២០១២ ៕
ចែករំលែកព័តមាននេះ