ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រម​​ណីយ​ដ្ឋាន​​មួយ​កន្លែង​ តែង​​​ទាក់​​ទាញ​មនុស្ស​គ្រប់​គ្នា​

7 ឆ្នាំ មុន

ខេត្តកំពត ៖ បើ​តាម​ការ​ផ្តល់​ព័ត៌មាន​ពី​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ចុង​ស​ប្តា​ហ៍​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ ចាប់ពី​ពាក់កណ្តាល​ខែឧសភា​មក នៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ទឹកឈូ ភ្ញៀវ​មក​ពី​បណ្តា​ខេត្ត​នានា​ និង​រាជធាន​

ខេត្តកំពត ៖ បើ​តាម​ការ​ផ្តល់​ព័ត៌មាន​ពី​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ចុង​ស​ប្តា​ហ៍​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ ចាប់ពី​ពាក់កណ្តាល​ខែឧសភា​មក នៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ទឹកឈូ ភ្ញៀវ​មក​ពី​បណ្តា​ខេត្ត​នានា​ និង​រាជធាន​ភ្នំពេញ តែងតែ​មក​លេង​កម្សាន្ត​ជា​ហូរហែ​មិន​ដាច់​ឡើយ គ្រាន់តែ​ក្នុង​ស​ប្តា​ហ៍​ខ្លះ​មាន​ភ្ញៀវ​ទៅ​លេង​ច្រើន និង​ស​ប្តា​ហ៍​ខ្លះ​ក៏​មិនសូវ​មាន​ភ្ញៀវ ។

ប្រភព​ពី​មន្ត្រី​ដដែល​បន្ត​ថា បើ​និយាយ​ពី​ការ​ការពារ​សុវត្ថិភាព​និង​សេវាកម្ម​សម្រាប់​ភ្ញៀវ​វិញ បើ​ភ្ញៀវ​មាន​គ្រឿង​ឧបភោគបរិភោគ​ដាក់​មក​តាម​ខ្លួន គ្រាន់តែ​ជួល​ខ្យូ​ស​អង្គុយ​លេង​គឺ​ក្នុង​ខ្យូ​ស​មួយ​តម្លៃ​១៥.០០០​រៀល ហើយ​បើ​កុម្ម​ង់​ម្ហូប​នៅ​ទីនោះ​គឺ​តម្លៃ​ខ្យូ​ស​មិន​បាន​គិតថ្លៃ​ទេ ។
 ចំពោះ​តម្លៃ​សេវា រថយន្ត​ភ្ញៀវ​ដែល​ចូល​មក​លេង​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ទឹកឈូ​នេះ​មួយ​គ្រឿង​ត្រូវ​បង់​៥.០០០​រៀល បើ​ម៉ូតូ​មិន​បង់ថ្លៃ​សេវា​ទេ ។ ចំណែក​ខាង​សន្តិសុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ដែល​ចង់​ហែល​ទឹក​លេង មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​សហការ​យ៉ាង​ល្អជា​មួយ​ខាង​វា​រី​អគ្គិសនី​ភ្នំ​កំចាយ ដោយនៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​ដែល​ជា​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ទឹក​ទំនប់​មិន​បើក​ខ្លាំង​ដូច​ថ្ងៃ​ធម្មតា​ទេ គឺ​បើក​ឲ្យ​ទឹក​ហូរ​តិច​ដែល​បង្ក​លក្ខណៈ​ឲ្យ​ភ្ញៀវ​ចុះ​ហែល​កម្សាន្ត​បាន​។

ភ្ញៀវ​ទេសចរ​ជា​ច្រើន​នាក់​ដែល​មក​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកឈូ​នេះ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ការ​មក​លេង​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ជា​លក្ខណៈ​គ្រួសារ​នៅ​ទី​នេះ ពិតជា​មាន​អារម្មណ៍​ថា​សប្បាយ ។ រីឯ​សេវា​ហូប​ចុក​ក៏​មិន​ថ្លៃ​ដែរ គឺ​អាច​ទទួលយក​បាន មិន​ដូច​នៅ​រមណីយដ្ឋាន​មួយ​ចំនួន ឲ្យ​តែ​មាន​ភ្ញៀវ​ចូល​មក​ពី​ចម្ងាយ​ដឹង​តែ​សេវា​ថ្លៃ ។ នៅ​តំបន់​រមណីយដ្ឋាន​ទឹក​ឈូ​​នេះ ក្នុង​ខែឧសភា​ក៏​ជា​រដូវ​ផ្លែ​ទុរេន​ទុំ​និង​សម្បូណ៌ រីឯ​តម្លៃ​ក៏​មិន​ថ្លៃ​ហួសហេតុ និង​មិន​មាន​ទុរេន​នាំ​មក​ពី​បរទេស​ទេ ៕