បុរសម្នាក់លង់ទឹកទន្លេវ៉ៃគោស្លា.ប់ពេលចុះរាវគ្រំ
ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកស្រុកដោយសារបុរសម្នាក់ចុះរាវគ្រំនៅក្នុងព្រែកទន្លេវ៉ៃគោបានលង់ទឹកស្លា.ប់ ហើយសពក៏អណ្ដែតឡើងមកកាលពីវេលា
ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកស្រុកដោយសារបុរសម្នាក់ចុះរាវគ្រំនៅក្នុងព្រែកទន្លេវ៉ៃគោបានលង់ទឹកស្លា.ប់ ហើយសពក៏អណ្ដែតឡើងមកកាលពីវេលា
ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកស្រុកដោយសារបុរសម្នាក់ចុះរាវគ្រំនៅក្នុងព្រែកទន្លេវ៉ៃគោបានលង់ទឹកស្លាប់ ហើយសពក៏អណ្ដែតឡើងមកកាលពីវេលាម៉ោងម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ។
មន្ត្រីនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ជនរងគ្រោះលង់ទឹកស្លាប់នោះឈ្មោះ អន សាវ៉ាន់ ហៅមៅ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិស្រម៉ជ្រំ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មានប្រពន្ធឈ្មោះ សូសាមឿ អាយុ៥៤ឆ្នាំ មានកូន៤នាក់ និងមានជីវភាពក្រីក្រ ។
ប្រភពបន្តថា មុនពេលកើតហេតុវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ គេឃើញជនរងគ្រោះនាំប្រពន្ធ និងកូនតូចម្នាក់ និងអ្នកភូមិ២នាក់ផ្សេងទៀតបានមកចុះរាវគ្រំនៅក្នុងព្រែកទន្លេវ៉ៃគោ ស្ថិតនៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ក៏ប៉ុន្តែពេលមកដល់ប្រពន្ធ កូន និងអ្នកភូមិ២នាក់ផ្សេងទៀតបាននៅអង្គុយមាត់ព្រែក រីឯជនរងគ្រោះបានដើរចុះទៅក្នុងទឹកព្រែកតែម្នាក់ឯង គឺដើរចុះទឹកចម្ងាយជិត១០០ម៉ែត្រពីច្រាំងជម្រៅត្រឹមចង្កេះស្រាប់តែលេចទៅក្នុងទឹក បន្ទាប់មកឃើញស្ទុះស្រវេស្រវាឡើង រួចស្រែកឲ្យគេជួយ ទំនងជារមួលក្រពើ ពេលនោះអ្នកទៅជាមួយក៏រត់ចុះទៅជួយតែដោយសារតែជនរងគ្រោះធ្លាក់ចូលរណ្ដៅជ្រៅមិនអាចជួយបាន និងដោយសារខ្យល់រលកបោកខ្លាំងផងក៏រត់ឡើងគោកវិញ ភ្លាមៗនោះស្រាប់តែជនរងគ្រោះលេចចូលទៅក្នុងទឹកបាត់តែម្តង ។ ចំណែកប្រពន្ធនិងកូនបានត្រឹមឈរយំប៉ុណ្ណោះ ។
ប្រជាពលរដ្ឋបានមកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ក៏ប៉ុន្តែគ្មានអ្នកណាចេះហែលទឹក និងមុជទឹក ទើបឲ្យអ្នកស្រុកយកមង និងមុងអូសរកសពរហូតដល់យប់នៅតែរកមិនឃើញ ម្យ៉ាងខ្យល់ខ្លាំង ហើយមានតែទូកត្នោតពិបាកក្នុងការរក រហូតដល់ម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ទើបសពអណ្តែតទឹក សមត្ថកិច្ចក៏បានស្រង់សពមកលើគោក ។ រួចលោក ផាន់ រតនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ចនិងគ្រូពេទ្យពិនិត្យសាកសពក្រែងជាអំពើឃាដកម្ម ។ ក្រោយពិនិត្យរួចបានសន្និដ្ឋានថា ពិតជាលង់ទឹកស្លាប់ប្រាកដមែន ក៏ប្រគល់សពឲ្យក្រមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ