ទំនៀមទម្លាប់ទាក់ទិនការស្លា.ប់របស់ជនជាតិព្នង
ខេត្តរតនគិរី ៖ ទំនៀមទម្លាប់ វប្បធម៌ពីបុរាណរបស់ជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី នៅតែរក្សាបានមកដល់បច្ចុប្បន្ន ។ ទោះបីជាទំនៀមទម្លាប់ខ្លះវាបង្កការលំបាកដល់ពួកគេក៏ដោយ
ខេត្តរតនគិរី ៖ ទំនៀមទម្លាប់ វប្បធម៌ពីបុរាណរបស់ជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី នៅតែរក្សាបានមកដល់បច្ចុប្បន្ន ។ ទោះបីជាទំនៀមទម្លាប់ខ្លះវាបង្កការលំបាកដល់ពួកគេក៏ដោយ
ខេត្តរតនគិរី ៖ ទំនៀមទម្លាប់ វប្បធម៌ពីបុរាណរបស់ជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី នៅតែរក្សាបានមកដល់បច្ចុប្បន្ន ។ ទោះបីជាទំនៀមទម្លាប់ខ្លះវាបង្កការលំបាកដល់ពួកគេក៏ដោយ ក៏មិនអាចបោះបង់ទាំងស្រុងបានឡើយ ។
ទំនៀមនៅពេលមានមនុស្សស្លាប់ ជនជាតិដើមព្នងបានបែងចែកជាពីរ គឺការស្លាប់ដោយជំងឺ និងការស្លាប់ដោយតៃហោង ។ ការស្លាប់ទាំងពីរប្រភេទនេះ គឺមានការសែនព្រេនខុសគ្នា ។
ជនជាតិដើមភាគតិចព្នងក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដាឲ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា សម្រាប់ប្រពៃណីជនជាតិព្នងដែលបន្សល់ទុកតាំងពីដូនតារបស់ពួកគេមកយល់ឃើញថា ការស្លាប់ដោយឧបទ្ទវហេតុណាមួយ មិនមែនស្លាប់ ដោយសារជំងឺ គឺគេចាត់ទុកថាជននោះជាមនុស្សចង្រៃក្នុងភូមិ ដូច្នេះគ្រួសារសពត្រូវចាត់ទុកជាគ្រួសារចង្រៃ និងត្រូវបណ្ដេញចេញពីភូមិរយៈពេលបីឆ្នាំ ។ ក្រោយការស្លាប់ ភ្លាមៗដោយឧបទ្ទវហេតុរបស់សមាជិកគ្រួសារនោះ គ្រួសារសពត្រូវរៀបចំពិធីសែនព្រេនដ៏ធំមួយជូនអ្នកភូមិ ដើម្បីឧទ្ទិសដល់អារក្ស អ្នកតា សុំការអភ័យទោស ឈប់បន្តឲ្យមានអ្នកស្លាប់ដោយតៃហោងក្នុងភូមិតទៅទៀត ។ បើពុំដូច្នោះទេញាតិជិតខាងនឹងមិនចូលរួមពិធីបុណ្យសពឡើយ ហើយអ្នកភូមិនឹងមិនឲ្យគ្រួសារនោះត្រលប់ចូលភូមិវិញជារៀងរហូត ។
ការរៀបចំសែនព្រេនបួងសួងដល់អារក្សអ្នកតានោះ តម្រូវឲ្យគ្រួសារសពដាក់សែន ឬបូជាសាច់ស្រស់ដូចជាជ្រូក មាន់ ទា ឆ្កែ គោ ក្របី ស្រាពាងជាដើម ។ ជាមួយគ្នានេះដែរសម្ភារទាំងអស់របស់ជនរងគ្រោះដែលបានស្លាប់ដោយតៃហោង រួមទាំងផ្ទះ ឬវត្ថុមានតម្លៃណាក៏ដោយក៏ត្រូវយកដុតកម្ទេចទាំងអស់ ដោយជនជាតិព្នងយល់ឃើញថារបស់ដែលជនរងគ្រោះធ្លាប់ប្រើក៏អាចនាំភាពចង្រៃដែរ ។
ជនជាតិព្នងរស់នៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដាឲ្យដឹងថា មកទល់ពេលបច្ចុប្បន្ននេះទំនៀមទម្លាប់មួយនេះនៅតែត្រូវបានជនជាតិព្នងប្រកាន់ខ្ជាប់ដដែល ។ ជនជាតិព្នងក្នុងតំបន់ខ្លះអនុវត្តទំនៀមទម្លាប់មួយនេះបានទាំងស្រុង រីឯជនជាតិព្នងខ្លះទៀតពុំអាចអនុវត្តបានទាំងស្រុងទេ ព្រោះពួកគេយល់ឃើញថាការរៀបចំដាក់សែនព្រេនដូចជា គោ ក្របី ជ្រូក មាន់ទា នោះ គឺចំណាយអស់ប្រាក់ច្រើន ។ បើពួកគេប្រកាន់យកទម្លាប់នេះខ្ជាប់ខ្ជួនពេក គឺដូចជាធ្វើបាបដល់គ្រួសារសពខ្លាំងពេក ដូច្នេះជនជាតិព្នងក្នុងខេត្តមណ្ឌលគិរី នៅតំបន់ខ្លះបានប្រែក្លាយពីការដាក់សែនគោ ក្របី ជ្រូក មាន់ទា ឆ្កែ ជាដើមនោះ មកត្រឹមការដាក់សែន ឬបូជា ត្រឹមមាន់ទា ជាមួយស្រាពាង ប៉ុណ្ណោះ ។ លើសពីនេះមិនបណ្ដេញគ្រួសារសពចេញពីភូមិ ឬដុតផ្ទះចោលទៀតទេ ដោយពួកគេគ្រាន់តែធ្វើផ្ទះឈើតូចមួយដើម្បីដុតចោល រួមនឹងសម្ភារខ្លះរបស់ជនជនរងគ្រោះប៉ុណ្ណោះ មិនដុតផ្ទះទាំងមូល ឬសម្ភារទាំងអស់របស់ជនរងគ្រោះទេ ព្រោះវាជាការដាក់បន្ទុកឲ្យគ្រួសារសពខ្លាំងពេក ។ ទោះជាយ៉ាងណាក្ដីជនជាតិដើមភាគតិចព្នងភាគច្រើនក្នុងខេត្តមណ្ឌលគិរី មួយភាគតូចនៅតែអនុវត្តទម្លាប់ដែលបន្សល់ទុកពីដូនតារបស់ពួកគេស្ទើរទាំងស្រុង ។
ជនជាតិដើមភាគតិចព្នងបញ្ជាក់ថា ចំពោះជនជាតិព្នងដែលស្លាប់ដោយជម្ងឺ ឬចាស់ស្លាប់នោះ គឺមិនតម្រូវឲ្យគ្រួសារសែនគោ ក្របី ជ្រូក មាន់ទា ទេ ដោយការសែនព្រេននោះគឺធ្វើទៅតាមលទ្ធភាពប៉ុណ្ណោះ ហើយនឹងមានញាតិជិតខាងទៅកំដរផ្ទះសពរហូតដល់ថ្ងៃយកសពទៅបញ្ចុះ ឬអាចបន្តរៀបចំពិធីហូបស្រាពាងជាដើមនៅផ្ទះសពដល់៧ថ្ងៃ ៕
ចែករំលែកព័តមាននេះ