សន្តិសុខត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងនៅបរិវេណជុំវិញតំបន់រមណីយដ្ឋានជាប់មាត់សមុទ្រក្នុងទីក្រុង Deauville ប្រទេសបារាំង ខណៈពេលមេដឹកនាំប្រទេសមានឧស្សាហកម្មជឿនលឿនបំផុតទាំង៨ (G-8) ចាប់ផ្តើមកិច្ចប្រជុំកំពូលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ឧសភា ។ នេះជាលើកទីមួយហើយដែលសន្និសីទពិភពលោកដ៏ធំបំផុតមួយត្រូវបានរៀបចំធ្វើចាប់តាំងពីការស្លាប់របស់មេដឹកនាំក្រុមភេរវកម្មអាល់កៃដាអូសាម៉ា ប៊ីនឡាដេនមក។
តាមប្រភពព័ត៌មានថា រដ្ឋាភិបាលបារាំងបានបញ្ជាឱ្យរឹតបន្តឹងសន្តិសុខខ្លាចក្រែងមានការវាយប្រហារនៅកន្លែងប្រជុំដែលអាចកើតឡើងជាយថាហេតុសងសឹកឱ្យប៊ីនឡាដេន។
ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល១៨រូប ក្នុងនោះមានប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា ផងដែរចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ។ រដ្ឋាភិបាលបារាំងបានបញ្ជាឱ្យដាក់ពង្រាយប៉ូលិស និងកងទ័ព១២.០០០នាក់ ដើម្បីផ្តល់សន្តិសុខដល់អ្នកចូលរួមកិច្ចប្រជុំទាំងអស់ ។ ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ដែនអាកាសនៅលើទីក្រុង Deauville ត្រូវបិទក្នុងអំឡុងពេលនៃកិច្ចប្រជុំ ហើយឧទ្ធម្ភាគចក្រជាង៤០គ្រឿងត្រូវត្រៀមរួចជាស្រេចសម្រាប់សង្គ្រោះបន្ទាន់ ៕
ចែករំលែកព័តមាននេះ