ខេត្តកំពត ៖ រមណីយដ្ឋានកំពង់ត្រាច បច្ចុប្បន្នកំពុងមានការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ប៉ុន្តែអ្វីដែលគេមើលឃើញមួយផ្នែក មន្ត្រីអ្នករៀបចំនៅរមណីយដ្ឋាននៅជុំវិញភ្នំកំពង់ត្រាច មិនទាន់មានសភាពរលូននៅឡើយទេ ហើយភ្ញៀវជាតិ និងអន្តរជាតិ នាំគ្នាមកកម្សាន្តឥតឈប់ឈរផងដែរ ។
ថ្មីៗនេះ ខាងមន្ទីរសាធារណការខេត្ត បានក្រាលក្រួសក្រហមរួចរាល់ហើយ ដោយតភ្ជាប់ពីផ្លូវជាតិលេខ៣៣ ពីផ្សារកំពង់ត្រាច ចូលទៅដល់ភ្នំចម្ងាយជាងមួយគីឡូម៉ែត្រ ។
នៅក្នុងរូងភ្នំ ភ្ញៀវជាតិបើគេចូលទៅដល់តែងតែដុតធូបបែរបន់ប្រាថ្នាអ្វីៗដែលខ្លួនគេចង់បាន ។ ប៉ុន្តែនៅចុងខែមេសានេះ ដោយសារតែមានកម្តៅថ្ងៃក្តៅខ្លាំងពេក ម្យ៉ាងហួតហែងខ្វះទឹកផង អ្នកស្រុកនៅជិតរមណីយដ្ឋានភ្នំកំពង់ត្រាច បានយកគោទៅចងក្នុងរូងភ្នំ ជាប់កន្លែងតូបភ្នាក់ងារទេសចរខេត្ត អង្គុយចាំយកលុយពីភ្ញៀវទេសចរ ។
លោកសយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តបានប្រាប់ឱ្យដឹងថា ភ្ញៀវជាតិ និងអន្តរជាតិនៅក្នុងខែមេសា២០១៦នេះ មានការថយចុះ ដោយសារតែនៅកន្លែងលេងទឹកមួយចំនួន ត្រូវបានរីងស្ងួត ។ លោកសយ ស៊ីណុល បានប្រាប់ឱ្យដឹងថា ប៉ុន្មានថ្ងៃនេះ ពលរដ្ឋបាននាំគ្នាយកគោទៅចងក្នុងរូងភ្នំ ប៉ុន្តែដូចជាមិនប៉ះពាល់អ្វីដល់ភ្ញៀវទេសចរទេ ។ លោកនិយាយថា ប៉ុន្មានថ្ងៃនេះ មានកម្តៅថ្ងៃក្តៅខ្លាំងពេក ហើយពលរដ្ឋនៅជិតភ្នំ ក៏យកគោទៅចងក្នុងរូងភ្នំនោះតែម្តងទៅ ។
ចែករំលែកព័តមាននេះ