ស្គែនម្រាមដៃគឺជាបច្ចេកវិទ្យាមានលើស្មាតហ្វូន រចនាឡើងដើម្បីរក្សាសុវត្ថិភាពដល់អ្នកប្រើប្រាស់ទាំងអស់លើទូរស័ព្ទដៃរបស់ពួកគេ ។ បច្ចេកវិទ្យានេះត្រូវគេដាក់បញ្ចូលលើទូរស័ព្ទនៅផ្ទៃខាងមុខអេក្រង់ ឬក្រោយ អាស្រ័យលើការរចនាទៅតាមក្រុមហ៊ុន ។ ដោយឡែកក្រុមហ៊ុន LG Innotek មានគំនិតថ្មីដោយដាក់បច្ចេកវិទ្យាស្គែនម្រាមដៃ ស្ថិតក្រោមផ្ទៃខាងមុខអេក្រង់ ខណៈធ្លាប់ដាក់នៅពីក្រោយទូរស័ព្ទលើច្រើនម៉ូដែលមកហើយ ។
ក្រុមហ៊ុនបុត្រសម្ព័ន្ធនេះបានប្រកាសកាលពីថ្ងៃទី១ ឧសភាថា ខ្លួននឹងអភិវឌ្ឍសេនស៊័រស្គែនម្រាមដៃថ្មី ហើយវានឹងត្រូវបានចូលទៅក្នុងអេក្រង់ទូរស័ព្ទនៅលើផ្ទៃខាងមុខ ។ នេះគឺជាការរចនាថ្មីមួយទៀតសម្រាប់ក្រុមហ៊ុន LG លើផលិតស៊េរី ថ្មីៗដែលខ្លួននឹងផ្លាស់ប្តូរការផលិតពីក្រោយមកពីខាងមុខវិញ ។
ម៉ូដែលដែលមានបច្ចេកវិទ្យាស្គែនម្រាមដៃនៅពីខាងក្រោយរបស់ក្រុមហ៊ុន LG រួមមាន LG G5 SE, G5, G4, G4 Beat, K7,K8,K10, V10, និងម៉ូដែលជាច្រើនទៀត ៕
ចែករំលែកព័តមាននេះ