ត្រកូលស្មាតហ្វូន Mate គឺ Huawei Mate 9 របស់ក្រុមហ៊ុនចិន Huawei នឹងមានកាមេរ៉ាភ្លោះដល់ទៅ២០ម៉េ និងទំហំ RAM ៦ជី ។ អេក្រង់របស់ Mate 9 ទំហំ៦អីុង ។ អេក្រង់ប្រភេទ IPS-NEO LCD កម្រិតភ្លឺច្បាស់ ១៤៤០ គុណនឹង២៥៦០ភិចស៊ែល ។ អេក្រង់របស់ Mate 9 ការពារដោយ Corning Gorilla Glass ជំនាន់ទី៤ ធុននឹងការធ្លាក់បែកនិងជ្រាបទឹកផងដែរ ។
Huawei Mate 9 នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 6.0 និងបំពាក់ដោយបន្ទះ Chip ប្រភេទ HiSilicon Kirin 960 ។ ទំហំ RAM របស់វាមានពីរប្រភេទគឺ៤ជី និង៦ជី ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ Huawei Mate 9 នឹងមានកាមេរ៉ាភ្លោះ ២០ម៉េ ខណៈកាមេរ៉ាមុខមិនប្រកាសឱ្យដឹងនៅឡើយទេ ។ រូបរាងរបស់វាមិនខុសពី Mate 8 ប៉ុន្មានទេ តែសង្វាក់ផលិតកម្មខាងក្នុងវិញកាន់តែពិសេសលើសពី Mate 8 ទៅទៀត ៕
ចែករំលែកព័តមាននេះ