ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​​ចាក់​សំរាម​​ផ្សារ​តាកែវ​​ហៀរ​ទឹក​​សំអុយ​ចូល​ស្រះទឹក​

12 ឆ្នាំ មុន

ខេត្ត​តាកែវ​ ៖ ប្រជាពលរដ្ឋ​រស់​នៅ​​ក្នុង​ភូមិ​​​ចំនួន​២ បាន​​នាំគ្នា​​ធ្វើ​ពាក្យ​បណ្តឹង​​ទៅសាលា​​សង្កាត់​​តវ៉ា​​ពីរឿង​មេភាស៊ី​ផ្សារ​​តាកែវ​ ​ដែល​​បាន​​កើប​សំរាម​​​យកទៅ​​​ចាក់​​ចោល​លើ​​ទួល​ដោយ​​​មិន​​បាន​​​ធ្វើ​​របង​​ព័ទ្ធជុំវិញ​​​ ហើយ​នៅពេល​​មាន​ភ្លៀង​​​ធ្លាក់​​មក​​ម្តងៗ​​ ទឹក​​កាក​សំណល់​​ដែល​ចេញពី​​សំរាម​​នោះ​​បាន​​​ហូរ​ហៀរ​​ចូល​ក្នុង​ស្រែនិង​​ស្រះ​​ទឹក​​ដែល​ជា​អំណោយ​

ខេត្ត​តាកែវ​ ៖ ប្រជាពលរដ្ឋ​រស់​នៅ​​ក្នុង​ភូមិ​​​ចំនួន​២ បាន​​នាំគ្នា​​ធ្វើ​ពាក្យ​បណ្តឹង​​ទៅសាលា​​សង្កាត់​​តវ៉ា​​ពីរឿង​មេភាស៊ី​ផ្សារ​​តាកែវ​ ​ដែល​​បាន​​កើប​សំរាម​​​យកទៅ​​​ចាក់​​ចោល​លើ​​ទួល​ដោយ​​​មិន​​បាន​​​ធ្វើ​​របង​​ព័ទ្ធជុំវិញ​​​ ហើយ​នៅពេល​​មាន​ភ្លៀង​​​ធ្លាក់​​មក​​ម្តងៗ​​ ទឹក​​កាក​សំណល់​​ដែល​ចេញពី​​សំរាម​​នោះ​​បាន​​​ហូរ​ហៀរ​​ចូល​ក្នុង​ស្រែនិង​​ស្រះ​​ទឹក​​ដែល​ជា​អំណោយ​របស់​​លោក​អ៊ឹង ប៊ុនហ៊ូវ រដ្ឋលេខា​​ធិការ​​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​​ មិនអាច​ឱ្យ​​ប្រជាពល​រដ្ឋ​​ប្រើ​ប្រាស់ទឹក​ស្រះ​​នោះបាន​ឡើយ​ ។

ប្រភព​​ព័ត៌​មាន​​ពី​ប្រជាពលរដ្ឋ​​នៅ​ភូមិ​ថ្មី សង្កាត់​​រកា​​ក្រៅ​ ក្រុង​ដូន​កែវ បាន​ឱ្យ​ដឹងថា គំនរ​​សំរាម​​​ដែល​​គេ​ដឹក​ពីផ្សារ​តាកែវ​មក​ចាក់​ចោល​នោះ​​ គឺ​ស្ថិត​​​ក្នុង​ភូមិ​​ទំនប់​ សង្កាត់​រកាក្រៅ ហើយ​ភូមិថ្មី និង​ភូមិ​ទំនប់​មាន​ព្រំប្រទល់​ជាប់គ្នា​​។ ​​កាលពី​​២-៣​​ឆ្នាំ​មុន​ ក្រុម​​ការងារ​​របស់​គណបក្ស​​​ប្រជា​ជន​កម្ពុជា ​​ដោយ​​មើល​​ឃើញ​ប្រជាពលរដ្ឋ​​រស់​នៅ​ក្នុង​ភូមិ​​ទាំង​២​នេះ​​អត់​មាន​​ទឹក​ប្រើ​ប្រាស់​ ក៏​បាន​​ជីក​ស្រះ​​ទឹក​១​សម្រាប់​យកទឹក​ប្រើ​ប្រាស់​​​ដោយ​​មិន​មាន​បញ្ហា​​អ្វី​កើត​ឡើង​​ទេ ។

ប្រភព​ដដែល​​បាន​បន្ត​ទៀតថា ជាអកុសល​​​ ជាង​មួយ​ឆ្នាំ​មក​នេះ ​ស្រាប់​តែ​​​មាន​គេ​យក​​គ្រឿង​ចក្រ​​​មក​កាយ​ជីកលើទីទួល​​រួច​ដឹក​សំរាម​​ពី​ផ្សារ​​តាកែវ​​មក​ចាក់​​នៅទីនោះ​ទាំង​ឡានៗ​ ដោយ​មិន​បាន​​លើក​ទំនប់​ទប់​​បង្ការ​មិន​ឱ្យ​កាក​សំណល់​​នានា​ហៀរ​​​ចេញ​មក​ក្រៅ​ទេ​ ហើយ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​​​កាក​​សំណល់​​ជាទឹក​សំអុយ​នោះ​​​បាន​ហៀរ​ចេញ​​មក​ហូរ​ចូល​​ស្រែ​ប្រជា​ពលរដ្ឋ​​ និង ចូលស្រះ​ទឹក​ដែល​​ប្រជា​ពលរដ្ឋ​​កំពុង​តែ​ប្រើ​ប្រាស់​​ទៀត​ផង ។ បញ្ហា​​​នេះ ​ប្រជាពលរដ្ឋ​​ទាំង២​ភូមិ​​បាន​ប្តឹង​មក​​មេភូមិ​​ ចៅសង្កាត់​ មាន​ទាំង​ផ្តិត​មេដៃ​​ថែម​​ទៀត​ផង​​តវ៉ា​ពីរឿង​​មេភាស៊ីផ្សារ​​​តាកែវ​យក​សំរាម​​មក​​ចាក់​​ចោល​ប៉ះ​ពាល់​​ដល់​សុខភាព​​ប្រជាពលរដ្ឋ​ប្រើ​ប្រាស់​​ទឹក​ក្នុង​ស្រះ​ នោះ ។ ប៉ុន្តែ​​រហូតមក​ដល់​​ថ្ងៃ​នេះ​ ​​​គ្មាន​​អ្នកណា​​ចុះ​មក​ជួយ​ដោះ​ស្រាយ​​​ទេ ដូច្នេះ​​ប្រជាពលរដ្ឋ​ភូមិថ្មី​ ​​និង​ភូមិ​ទំនប់​ទាំងអស់​ ស្នើ​សុំ​​ឱ្យ​លោក​អភិបាល​​ខេត្ត​មេត្តាជួយ​ដោះ​ស្រាយ​ផង ។​

ទាក់ទិន​ទៅ​នឹង​មេភាស៊ី​ផ្សារ​តាកែវ​​យក​សំរាម​​ទៅ​ចាក់​ចោល​ធ្វើ​ឱ្យ​ទឹក​សំអុយ​ហៀរ​ហូរ​ចូល​​ទៅក្នុង​ស្រះទឹកប្រជាពលរដ្ឋ​នោះ ​លោក​សំរិទ្ធ ម៉ិង ​ចៅ​សង្កាត់​​​រកា​ក្រៅ បាន​ប្រាប់​​កោះ​សន្តិភាព​​តាម​ទូរស័ព្ទ​ថា ចំពោះ​បញ្ហា​​មេភាស៊ី​ផ្សារ​​តាកែវ​​ចាក់​សំរាម​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​ស្រះ​​ទឹក​​ប្រជា​ពលរដ្ឋ​​នេះ​ លោក​អត់​បាន​ដឹងទេ តែឃើញ​​មេភូមិ​​ទាំង​២​មក​ប្រាប់​​ម្តង ​ហើយ​លោក​បាន​រាយ​ការណ៍​​ជូន​ថ្នាក់​លើ​អស់​ហើយដែរ​ ៕