ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EDC នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នាឡិកា​វាស់​ស្ទង់​ទំនើប​ចុង​ក្រោយ ដើម្បី​បំបាត់​ការ​សង្ស័យ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អគ្គិសនី​កម្ពុជា EDC បាន​ប្រកាស​ថា នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ប្រភេទ​នាឡិកា​វាស់​ស្ទង់​អគ្គិសនី​ទំនើប​បែប​ថ្មី​មក​ពី​ប្រទេស​ជប៉ុន ហើយ​រំពឹង​ថា នឹង​ដាក់​ឱ្យ​ដំណើរការ​លើក​ដំបូង​នៅ​ក្នុង​រយៈពេល​បី​ខែ​ខាង​មុខ​នេះ​។

រាជធានី​ភ្នំពេញ ៖ អគ្គិសនី​កម្ពុជា EDC បាន​ប្រកាស​ថា នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ប្រភេទ​នាឡិកា​វាស់​ស្ទង់​អគ្គិសនី​ទំនើប​បែប​ថ្មី​មក​ពី​ប្រទេស​ជប៉ុន ហើយ​រំពឹង​ថា នឹង​ដាក់​ឱ្យ​ដំណើរការ​លើក​ដំបូង​នៅ​ក្នុង​រយៈពេល​បី​ខែ​ខាង​មុខ​នេះ​។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​លោក កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា ក្នុង​ពេល​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន EDMI Japan Co.Ltd របស់​ប្រទេស​ជប៉ុន នៅ​សណ្ឋាន​គារ​ឡឺ​រ៉ូ​យ៉ា​ល់ កាលពី​ថ្ងៃ​ទី​១០ មីនា ២០១៦ កន្លង​មក ។ ចំពោះ​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​នាឡិកា​ស្ទង់​ឆ្លាត​វៃ​នេះ មានឈ្មោះ Smart Seters និង Sottwar ដែល​ជា​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ជប៉ុន​។

លោក កែវ រតនៈ បានឱ្យ​ដឹង​ថា នាឡិកា​វាស់​ស្ទង់​ថ្មី​នេះ នឹង​ត្រូវ​គេ​ដាក់​សាកល្បង​ឱ្យ​ប្រើប្រាស់​នៅ​តាម​បណ្តា​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​បើ​ការ​សាកល្បង​ប្រើប្រាស់​ទៅ​អាច​ដំណើរការ​ល្អ​នឹង​ត្រូវ​ដាក់​ឱ្យ​អតិថិជន​ទូ​ទាំង​ប្រទេស​ប្រើប្រាស់​តែ​ម្តង​។ លោក​អះអាង​ថា នាឡិកា​វាស់​ស្ទង់​បែប​ថ្មី​នេះ ត្រូវ​បាន​បណ្តា​ប្រទេស​ជា​ច្រើន​យក​មក​ប្រើ ហើយ​ទទួល​បាន​ជោគជ័យ ។ គម្រោង​នេះ​ដែរ ត្រូវ​បាន​អនុម័ត​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិ​រញ្ញា​វត្ថុ ឱ្យ​ប្រើប្រាស់​កញ្ចប់​ថវិការ​របស់​អគ្គិ​ស​និក​ម្ពុ​ជា​ដែល​មាន​ទឹកប្រាក់​សរុប​នៃ​កិច្ចសន្យា​បញ្ជា​ទិញ​ចំនួន​២.៤១៧.៥០០​ដុល្លារ​។

លោក​បាន​ថ្លែង​ដែរ​ថា «​នាឡិកា​វាស់​ស្ទង់​នេះ មាន​តម្លៃ​ថ្លៃ​ខ្ពស់​គួរសម ប៉ុន្តែ​រាជរដ្ឋាភិបាល​ជា​អ្នក​ចេញ ដើម្បី​ផ្លាស់​ប្តូរ​នាឡិកា​ចាស់​ចេញ​ហើយ​ដាក់​នាឡិកា​បែប​ទំនើប​ថ្មី​នេះ​វិញ​។ ចំពោះ​តម្លៃ​សូម​បងប្អូន​អ្នក​ប្រើប្រាស់​មិនបាច់​ព្រួយបារម្ភ​ទេ ពីព្រោះ​ថា រាជរដ្ឋាភិបាល​ជា​អ្នក​ចេញ​ទេ​»​។ លោក​អគ្គនាយក​អគ្គិសនី​កម្ពុជា​បាន​ច្រានចោល​ចំពោះ​ការ​ចោទប្រកាន់​ថា នាឡិកា​វាស់​ស្ទង់​ដែល​កំពុង​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន​មិន​មាន​សុ​ក្រិត​ភាព ។