ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​កុមារ​អរុណ​រះ​នាំ​យក​អំណោយ​ចែក​ជូន​អ្នក​របួស​នៅ​កោះ​ពេជ្រ

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ គណៈ​ប្រតិភូ​មជ្ឈ​មណ្ឌល​ភូមិ​កុមារ​អរុណ​រះ ដែល​ដឹក​នាំ​ដោយ​​លោក​ស្រី Geraldine Cox នាយក​មូល​និធិ​អូស្ត្រាលី​​-​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៥ ធ្នូ បាន​អញ្ជើញ​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​អ្នក​​រង​​របួស​ក្នុង​ឧបទ្ទវ​ហេតុ​ផ្អើល​ជាន់​គ្នា​ស្លា.ប់​នៅ​កោះ​ពេជ្រ​ដែល​កំពុង​​​សំរាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ។ អ្នក​ជំងឺ​ទាំង​នោះ​មាន​ចំនួន​៤០​នាក់ ដោយ​ម្នាក់​ៗ​ទទួល​បាន​​ប្រាក់​ចំនួន​៦៥.០០០​រៀល និង​កន្សែង​ពោះ​គោ​មួយ ។ ពិធី​ចែក​អំណោយ​នេះ​ធ្វើ

រាជ​ធានី​ភ្នំពេញ ៖ គណៈ​ប្រតិភូ​មជ្ឈ​មណ្ឌល​ភូមិ​កុមារ​អរុណ​រះ ដែល​ដឹក​នាំ​ដោយ​​លោក​ស្រី Geraldine Cox នាយក​មូល​និធិ​អូស្ត្រាលី​​-​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៥ ធ្នូ បាន​អញ្ជើញ​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​អ្នក​​រង​​របួស​ក្នុង​ឧបទ្ទវ​ហេតុ​ផ្អើល​ជាន់​គ្នា​ស្លាប់​នៅ​កោះ​ពេជ្រ​ដែល​កំពុង​​​សំរាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ។ អ្នក​ជំងឺ​ទាំង​នោះ​មាន​ចំនួន​៤០​នាក់ ដោយ​ម្នាក់​ៗ​ទទួល​បាន​​ប្រាក់​ចំនួន​៦៥.០០០​រៀល និង​កន្សែង​ពោះ​គោ​មួយ ។ ពិធី​ចែក​អំណោយ​នេះ​ធ្វើ​ឡើង​ក្រោម​កិច្ច​សហ​ការ​រវាង​មជ្ឈ​​មណ្ឌល​ភូមិ​កុមារ​អរុណ​រះ និង​លោក​វេជ្ជ​បណ្ឌិត​ ហង្ស ច័ន្ទ​វរៈ គ្រូ​ពេទ្យ​ឯក​ទេស​រូប​ភាព​វេជ្ជ​សាស្ត្រ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។ ពិធី​ចែក​អំណោយ​នេះ ​ធ្វើ​ឡើង​ក្នុង​សកម្ម​ភាព​មនុស្ស​ធម៌ និង​សកម្ម​ភាព​សង្គម​ដែល​មជ្ឈ​មណ្ឌល​ភូមិ​កុមារ​អរុណ​រះ​​គិត​គូរ​ដល់​យុវ​ជន​ យុវ​នារី​ខ្មែរ​​ដែល​រង​គ្រោះ​នៅ​កោះ​ពេជ្រ ។

មជ្ឈ​មណ្ឌល​ភូមិ​កុមារ​អរុណ​រះ​ ជា​មជ្ឈ​មណ្ឌល​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មូល​និធិ​អូស្ត្រាលី​កាល​ពី​ឆ្នាំ​១៩៩៣ ដើម្បី​ផ្តល់​ជំរក​ស្នាក់​នៅ​ឱ្យ​កុមារ​ៗ​ ដែល​ងាយ​រង​គ្រោះ​បាន​ស្នាក់​នៅ​ហូប​ចុក និង​ទទួល​បាន​ការ​អប់រំ និង​ការ​ព្យាបាល​ផង​ដែរ ។ មជ្ឈ​មណ្ឌល​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល ដែល​បច្ចុ​ប្បន្ន​មាន​កុមារ​ស្នាក់​នៅ​​ចំនួន​១៤០​នាក់ ។ ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា មូល​និធិ​អូស្ត្រាលី​-​កម្ពុជា​បាន​បង្កើត​មជ្ឈ​មណ្ឌល​ភូមិ​កុមារ​អរុណ​រះ​ចំនួន​២​កន្លែង គឺ​​ទី១​នៅ​​ស្រុក​ស្អាង និង​ទី២​​នៅ​ខេត្ត​សៀម​រាប ៕