ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ការ​សេ​ដាក​ចែក​អណ្តូង​ទឹក​ស្អាត​ដល់​ប្រជា​ជននៅស្រុកបាភ្នំ

12 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ​កាលពីថ្ងៃទី​៩ ឧសភា ​នៅ​ក្នុង​បរិវេណ​ការិយា​ល័យ​អង្គ​ការ​សេដា​​ក ស្រុក​បា​ភ្នំ​មាន​​ចែកចាយ​អណ្តូង​​ស្នប់ចំនួន​៣០​ដល់​ប្រជា​ជន​ចំនួន​៥០គ្រួសារ ​នៅក្នុង​ស្រុកបាភ្នំ​ដែលកំពុង​ជួបការ​ខ្វះខាត​ទឹក​ស្អាត​​ក្នុង​ការ​ហូប​ចុក និង​​ស្រោច​ស្រព​ផល​ដំណាំ​ដាំដុះ​នានា

ខេត្តព្រៃវែង ៖ ​កាលពីថ្ងៃទី​៩ ឧសភា ​នៅ​ក្នុង​បរិវេណ​ការិយា​ល័យ​អង្គ​ការ​សេដា​​ក ស្រុក​បា​ភ្នំ​មាន​​ចែកចាយ​អណ្តូង​​ស្នប់ចំនួន​៣០​ដល់​ប្រជា​ជន​ចំនួន​៥០គ្រួសារ ​នៅក្នុង​ស្រុកបាភ្នំ​ដែលកំពុង​ជួបការ​ខ្វះខាត​ទឹក​ស្អាត​​ក្នុង​ការ​ហូប​ចុក និង​​ស្រោច​ស្រព​ផល​ដំណាំ​ដាំដុះ​នានា ។

លោកហួរ ​ស្រេង ​​មន្ត្រី​​របស់​អង្គ​ការ​សេ​ដាក​​នៃកម្ម​វិធីអភិវឌ្ឍន៍​​រៀបរាប់​ឱ្យ​ដឹង​ថា ​កម្ម​វិធី អភិវឌ្ឍន៍​របស់អង្គ​ការ​​សេ​ដាក​ដែល​មាន​លោក​បណ្ឌិតយ៉ង​ សាំងកុមារ ​ជាប្រធាន​​តែង​​​ខិត​ខំ​​ដឹកនាំ​កម្ម​វិធី​គ្រប់បែបយ៉ាង​ ដើម្បី​​ជួយ​រំដោះ​​គ្រោះ​​អវិជ្ជា ភាពក្រីក្រ​ និងជាពិសេស​គឺ​កម្ម​​វិធី​ហូប​ចុក​ដែល​ជា​សុខុមាលភាព​ចម្បង​​នៃ​ប្រជា​ជន​​យើង​នៅ​តាមជនបទ​​ដាច់ស្រយាល​​ដែល​ខ្វះខាត​ទឹក​ស្អាត​សម្រាប់​ហូបចុក​ និង​ស្រោច​ស្រព​ដំណាំ​ផ្សេងៗ ។ ជាពិសេស​​នៅ​ខេត្ត​​ព្រៃ​វែង​​ស្រុក​បាភ្នំ​គឺជា​តំបន់​ខ្វះ​ទឹក​បំផុត​តាំងពី​​បុរាណ​​​មក ប្រជាជន​យើង​​មិន​ដែលបាន​ទឹក​ហូប​ចុក និង​ស្រោច​ស្រព​ផលដំណាំ​ផ្សេង​ៗគ្រប់គ្រាន់​ទេ ។ ​ដូច្នេះ​​ទាំង​មនុស្ស​-សត្វ​ឱ្យ​តែ​រដូវ​ប្រាំង​រីងហួត ស្ងួត​ប្រេះបែក​ក្រហែង មនុស្ស​សត្វ​ក៏​ឈឺ​​រីឯ​ដំណាំ​​ក៏ងាប់ អង្គ​ការ​សេដាកកន្លង​មក ​បាន​ចែក​ចាយ​អណ្តូង​​ស្នប់ប្រមាណ​៣៨៤​អណ្តូង​ស្នប់​​ដល់​ប្រជា​ជន​នៅភូមិ-ឃុំ​​ដែល​កំពុង​ខ្វះ​ខាត​ឱ្យ​មាន​អណ្តូង​ប្រើប្រាស់​ ដើម្បី​​រស់​នៅ​​មាន​អនា​ម័យ និង​ភាព​លូតលាស់ រីកចំរើនផ្នែក​ផល​កសិ​កម្មដាំដុះ​នានា​មានស្រូវ ឬ​ដំណាំ​ហូបផ្លែ​​មាន​ល្ហុង​ ចេក ​ជី ​ស្លឹក​គ្រៃ ​ឬ​ត្រកួន ​ត្រប់ ។ល។ ​ជា​លក្ខណៈ​​​គ្រួសារ​​ធ្វើ​ឱ្យ​​​គ្រួសារ​​នីមួយៗ​លែង​ព្រួយ​​ភ័យ​នឹងការខ្វះ​ខាត​​ទឹក ។

លោក​ហួរ ស្រេង ​បន្តទៀត​ថា ​នេះ​ជា​លើក​ទី១២​​របស់​អង្គ​ការ​សេ​ដាក​ដែល​បាន​ទទួល​អំណោយ​​​ពី​លោក​កាស៊ូ មីស៊ូ ដែលបាន​ផ្តល់​តាម​សំណើ​នៃ​កម្ម​វិធី​​របស់យើង ។ ដូច្នេះ​ក្នុង​លើក​ទី១២ នេះ កម្ម​វិធី​យើង​នាំយក​មកផ្តល់​ជូន​គ្រួសារ​នីមួយៗ ​​ទទួលបាន​គឺ​អណ្តូង​ស្នប់១ និង​ដៃ​កាន់១ កែង១ ​ស៊ីម៉ង់ត៍​១បាវកន្លះ ​និង​ប្រដាប់​ញ៉ុក​មិនឱ្យ​ចូល​ខ្យល់១ ។
​លោក​ម៉ៅ អ៊ាង ​អភិបាល​ស្រុក​បាភ្នំ​បាន​ថ្លែងអំណរគុណចំពោះ​អង្គការ​សេ​ដាក​ដែលមាន​លោក​ហួរ ស្រេង ​ជា​មន្ត្រី​អភិវឌ្ឍន៍​​​តែង​តែ​​នាំយកអំណោយ​អណ្តូង​ស្នប់​​មក​ផ្តល់​ជូន​ប្រជា​ជន​មូលដ្ឋាន​របស់​លោក​ដែល​កំពុង​មានការ​​ខ្វះ​ខាត​ទឹកប្រើ​ប្រាស់​​តាមតម្រូវ​ការ​ ។

លោកអភិបាល​ស្រុ​ក​បានផ្តាំ​ផ្ញើ​​​ដល់​ប្រជា​ជន​​ដែល​បានទទួល​​អណ្តូង​ស្នប់​ប្រើប្រាស់នេះ​ត្រូវ​ចេះ​​​ថែ​ទាំ​​ ការពារឱ្យ​បានល្អ និងឱ្យ​អ្នក​ដែល​រស់នៅ​​ជិត​ខាងបាន​ប្រើ​ប្រាស់​ និងជួយ​​ថែរក្សា​ការពារផង ។ ស្រុក​បាភ្នំ​ជាស្រុក ជីក​អណ្តូង​អត់​ចេញ​ទឹកទេនៅ​តាម ​​ចំណុច​ខ្លះ​ជុំ​វិញ​ជើងភ្នំ​ប្រមាណ​ជិត​មួយ​គីឡូម៉ែត្រ ​។ ដូច្នេះ​ប្រជា​​​ជន​ប្រើ​តែ​ទឹក​ភ្លៀង​ ឬ​ទឹក​ប្រឡាយ តែ​ធម្ម​ជាតិ​មិនទៀងទាត់​​​ពេល​ខ្លះ​ក្តៅ ​ខ្លាំងរីង​ទឹក​អាង​ ឬទឹក​ប្រឡាយ​ ដូច្នេះ​​មាន​​​តែ​ទឹកអណ្តូង​​ស្នប់​ទេ ​ដែល​អាច​ធានា​បាននូវទឹកហូប​ចុក និង​ប្រើ​ប្រាស់ ។ ​លោក​​អភិបាល​​ស្រុកបញ្ជាក់​ទៀត​ថា ​ក្នុង​កម្ម​វិធី​ចែក​អណ្តូង នេះ​មិន​មែនចែក​ឱ្យ​តែ​អ្នកខ្វះ​ខាត​ធម្មតា​ទេ គឺ​មាន​​អ្នក​ផ្ទុក​មេរោគ​អេដស៍​២​គ្រួសារក៏​​ទទួលដែរ ដើម្បីជួយ​ដល់ការ​ថែទាំ​ ផ្នែក​សុខភាព ៕