តំណាងRobert Lewandowski ខ្សែប្រយុទ្ធក្លិបBayern Munich ឱ្យដឹងថា កំពុងចាប់ផ្ដើមនិយាយពីកិច្ចសន្យាថ្មីជាមួយក្លិបរួមទាំងបដិសេធដំណឹងចចាមអារ៉ាមដែលថា ក្លិបReal Madrid និងPSG បានទាក់ទងសុំទិញកីឡាករRobert Lewandowski ។
លោកCezary Kucharski តំណាងផ្ទាល់កីឡាករRobert Lewandowski បង្ហើបឱ្យដឹងកាលពីពេលថ្មីៗនេះថា កីឡាករស្ថិតក្រោមការថែទាំរបស់លោកចាប់ផ្ដើមពិគ្រោះពីកិច្ចសន្យាថ្មីជាមួយក្លិបរួចរាល់ហើយ ។ ស្របពេលជាមួយគ្នានេះដែរ លោកក៏បានបដិសេធថា ទាំងក្លិបReal Madrid និងPSG មិនបានទាក់ទងសុំទិញRobert Lewandowski ក្នុងខែមករា កន្លងមកទេ និងអាចលេងឱ្យក្លិបBayern Munich បន្តទៀត ៕
ចែករំលែកព័តមាននេះ