ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Manny Pacquiao ចូល​និវត្តន៍​ពី​អាជីព​ប្រដាល់​ព្រោះ​ដល់​ពេល​ធ្វើ​នយោបាយ

8 ឆ្នាំ មុន

Manny Pacquiao ស្ដេច​ប្រដាល់​ហ្វី​លី​ពី​ន​បង្ហើប​ឱ្យ​ដឹង​ថា ការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អាជីព​អា​មេ​រិ​ក Timothy Bradley​នៅ​ថ្ងៃ​ទី​៩ មេ​សា ខាង​មុខ គឺជា​លើក​ចុង​ក្រោយ​របស់​ខ្លួន​ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​ហើយ ។

លោក​បញ្ជាក់​ពី​ការ​សោកស្ដាយ​ណាស់​ដែល​លោក​ត្រូវ​ចូល​និវត្តន៍ ព្រោះ​ដល់​ពេល​លោក​ត្រូវ​គិតគូរ​រឿង​ប្រទេស​ជាតិ​ក្នុង​នាម​ជា​អ្នកនយោបាយ ។ Manny Pacquiao​បាន​ថ្លែង​ដូច្នេះ​ថា​៖«​ខ្ញុំ​ឈប់​ប្រដាល់​ព្រោះ​មាន​ភារកិច្ច​ទទួលខុសត្រូវ​រឿង​ប្រទេស​ជាតិ​ក្នុង​នាម​ជា​អ្នកនយោបាយ​ហ្វី​លី​ពី​ន ។

ក្រុម​គ្រួសារ​របស់ខ្ញុំ​ចង់ឱ្យ​ឈប់​ជា​យូរ​មក​ហើយ​តាំងពី​មុន​ពេល​ប្រកួត​ជាមួយ​Floyd Mayweather ម្ល៉េះ ។ កន្លង​មក ខ្ញុំ​ឡើង​ប្រដាល់​ដើម្បី​ជួយ​ម្ដាយ និង​ក្រុម​គ្រួសារ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​ឈប់​ដើម្បី​ជួយ​ប្រទេស​ជាតិ​វិញ​ម្ដង​» ៕