ជឿមិនជឿ…មិនដឹង!
ស្រុកយើងអស់សង្គ្រាមពិតជាមានមែនហើយ…ស្រុកយើងមានសន្តិភាពទូទាំងប្រទេសប្រាកដជាមានមែន ។ ចង់ទៅទីណាទាំងយប់ ទាំងថ្ងៃ អាចធ្វើដំណើរបានដោយរលូន…លើកលែងតែគ្រោះថ្នាក់ចរាចរណ៍មួយមុខប៉ុណ្ណោះ
ស្រុកយើងអស់សង្គ្រាមពិតជាមានមែនហើយ…ស្រុកយើងមានសន្តិភាពទូទាំងប្រទេសប្រាកដជាមានមែន ។ ចង់ទៅទីណាទាំងយប់ ទាំងថ្ងៃ អាចធ្វើដំណើរបានដោយរលូន…លើកលែងតែគ្រោះថ្នាក់ចរាចរណ៍មួយមុខប៉ុណ្ណោះ
ស្រុកយើងអស់សង្គ្រាមពិតជាមានមែនហើយ…ស្រុកយើងមានសន្តិភាពទូទាំងប្រទេសប្រាកដជាមានមែន ។ ចង់ទៅទីណាទាំងយប់ ទាំងថ្ងៃ អាចធ្វើដំណើរបានដោយរលូន…លើកលែងតែគ្រោះថ្នាក់ចរាចរណ៍មួយមុខប៉ុណ្ណោះ ដែលរង់ចាំស្វាគមន៍…ដែលយើងគ្រប់គ្នាត្រូវតែប្រុងប្រយ័ត្នខ្ពស់រៀងៗខ្លួន ។
ប៉ុន្តែកុំភ្លេចថា រឿងអសន្តិសុខ អសុវត្ថិភាពសង្គម…កំពុងកើតមានគួរឱ្យភ័យខ្លាចបំផុត…ភ័យខ្លាចណាស់…។ អ្នកមានដែលរស់នៅក្នុងក្រុងតូច-ធំ…សុខស្រួលមែនហើយ…តែអ្នកមានតូច-ធំដែលរស់នៅតាមទីជនបទ…មិនសុខស្រួលទេ…សូមមេត្តាជ្រាប ។
នៅក្នុងឱកាសដែលប្រទេសមានសន្តិភាពពេញលេញបែបនេះ…ប្រៀបដូចបណ្តុះពូជចោរហារយគ្រប់ប្រភេទ…មានចោរលួច…ចោរឆក់…ចោរប្លន់ប្រដាប់ដោយកាំបិត ពូថៅក៏មាន…ប្រដាប់ដោយកាំភ្លើងខ្លីអាម៉ាកថ្មីៗបំផុតក៏មាន…ជាពិសេសកាំភ្លើងវែងម៉ាកអាកាកាត់ស្វាយ…អាកាស្វាយបត់…កាំភ្លើងអាកាច្នៃគ្រប់ប្រភេទក៏មាន ។ល។
ដូចជាថ្មីៗកន្លងមកនេះប្លន់ផ្ទះអ្នកមានច្រើនលើកនៅខេត្តបាត់ដំបង…ខេត្តពោធិ៍សាត់…ខេត្តកណ្តាល…ខេត្តកំពង់ស្ពឺ…ខេត្តបន្ទាយមានជ័យ…ជាយរាជធានីភ្នំពេញ…ដោយថ្មីបំផុតនេះ ចោរអាកាមួយក្រុមប្លន់នៅស្រុកកំចាយមារ ខេត្តព្រៃវែង…។ល។
បើនិយាយពីរឿងកើតចោរលួច…ចោរឆក់…ចោរគាស់ផ្ទះច្រើនណាស់ មិនហ៊ានថាដូចស្រមោចទេ…មានហូរហែតាមក្រុង និងរាជធានីរាប់មិនអស់ឡើយ…
រឿងអសន្តិសុខសង្គមក្នុងសម័យនគរមានសន្តិភាពនេះ…មិនធម្មតាទេ…សន្តិភាពផ្លូវចិត្តមានមែន…ប៉ុន្តែអសន្តិភាពផ្លូវកាយនៅកើតមានគួរឱ្យអាណាប្រជានុរាស្ត្រភ័យខ្លាចណាស់…អ្នកជនបទមានល្មមៗភ្នែកនៅកញ្ចឹងកឯណោះ ។
ចុះបើចោរហារយលើកគ្នាទាំងហ្វូងៗ…កាំភ្លើងវែង កាំភ្លើងខ្លី មកប្លន់ឆៅៗបែបនេះ អ្នកណាមិនភ័យ…មិនខ្លាច ? ចាប់ម្ចាស់ផ្ទះវ៉ៃ…ចងក្រៀកជាប់…រើកកាយ ជជុះយកអស់ទាំងមមិះ…អ្នកណាមិនភ័យ មិនខ្លាច…
តាមដីកាតុលាការ…នៅសល់ចោររាប់ពាន់នាក់ទៀតដែលស្វែងរកចាប់ខ្លួនមិនទាន់បាន…រកមិនទាន់ឃើញ…។ អាហ្នឹងហើយដែលសង្ស័យ កំពុងធ្វើសកម្មភាពបង្កឱ្យអសន្តិសុខក្នុងសង្គមយើង ។
សព្វថ្ងៃពន្ធនាគារផ្ទុកលើសចំណុះទៅហើយ…គួរត្រៀមសង់គុកបន្ថែមឱ្យហើយទៅ…ហើយស្វែងរកអ្នកទោសព្រហ្មទណ្ឌរាប់ពាន់នាក់នោះប្រមូលទុកម្តុំ មហាជនគិតថា…សន្តិសុខសង្គមក្នុងសម័យក្រោយសន្តិភាព…ប្រាកដជាកើតមានគួរឱ្យកក់ក្តៅមិនខាន ។
ឬមួយទុកដល់ឆ្នាំ២០១៨ដើម្បីប្តូរសង្គម ? ប្រសិនដូច្នោះមែន…សន្តិភាពក៏គ្មាន…សន្តិសុខសង្គមក៏គ្មាន…ទីបំផុតសង្គមយើងសង្ស័យក្រឡាប់ចាក់ដូចផ្អាប់ឆ្នាំងមិនខានឡើយ…ជឿឬមិនជឿ មិនដឹងទេ !!
អាឡេវ
ចែករំលែកព័តមាននេះ