លោក Zinedine Zidance គ្រូបង្វឹកថ្មីរបស់ក្លិបReal Madridក្នុងក្របខ័ណ្ឌLaLiga អេស្ប៉ាញបានចូលបំពេញតួនាទីដឹកនាំក្លិបហ្វឹកហាត់ជាលើកដំបូងកាលពីថ្ងៃទី៥ មករា កន្លងទៅ ដោយមានអ្នកគាំទ្រប្រហែល៦ពាន់នាក់ចូលរួមទស្សនាក្នុងទីលានហាត់សមផងដែរ។
គួរបញ្ជាក់ថា លោកZinedine Zidance នឹងដឹកនាំក្លិប Real Madrid បើកទ្វារស្វាគមន៍ក្លិបDeportivoជាលើកដំបូងនៅថ្ងៃទី៩ មករា ខាងមុខ ក្រោយទទួលការតែងតាំងឱ្យធ្វើជាគ្រូបង្វឹកថ្មីរបស់ក្លិបReal Madridបន្ទាប់ពីលោកRafael Benitez ជាគ្រូបង្វឹកចាស់ត្រូវបណ្ដេញចេញពីតំណែង ។ តាមព័ត៌មានឱ្យដឹងថា តាមពិតក្លិបReal Madridចង់បានលោកJose Mourinhoដែលទើបក្លិបChelseaក្នុងក្របខ័ណ្ឌប្រឺមីញេលីកអង់គ្លេសណ្ដេញចេញ មកនាំក្លិបទេ ប៉ុន្ទែត្រូវបានបដិសេធដោយមិនដឹងមូលហេតុ ទើបឱកាសនេះបានធ្លាក់មកលើ លោក Zinedine Zidance៕
ចែករំលែកព័តមាននេះ