រាជធានីភ្នំពេញ ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ រួមជាមួយសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនា កម្ពុជា កាលពីរសៀលថ្ងៃទី១៤ ធ្នូ បាននាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន១០គ្រួសារនៅក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ កាលពីរសៀលថ្ងៃទី១៣ ធ្នូ កន្លងមក ។
នៅក្នុងឱកាសនោះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជា ពិសី អនុប្រធានគណៈកម្មការអនុសាខាកាកបាទ ក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ និងមានការនិមន្តចូលរួមពីព្រះមង្គលរក្ខិត សុវណ្ណ ជោតិ បណ្ឌិត ខឹម សម្បត្តិ ជាប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា និងជាចៅអធិការវត្តញាណ រង្សី ព្រមទាំងមន្ត្រីរាជការជុំវិញសាលាខណ្ឌផងដែរ ។
អំណោយដែលនាំមកចែកជូននាឱកាសនោះរួមមាន ក្នុង១គ្រួសារទទួលបានអង្ករ៥០គីឡូក្រាម គ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ ព្រមទាំងថវិកាចំនួន១០ម៉ឺនរៀល ។ ក្នុងនោះអំណោយអនុសាខាកាកបាទក្រហមខណ្ឌ៥ម៉ឺនរៀល និងព្រះតេជគុណសុវណ្ណជោតិបណ្ឌិត ខឹម សម្បត្តិ បច្ច័យចំនួន៥ម៉ឺនរៀល ។
ចែករំលែកព័តមាននេះ