ប្រទេសសិង្ហបុរី ៖ អ្នកវិភាគបានលើកឡើងថា នឹងពុំមានការកែតម្រូវច្រើនឡើយនៅឆ្នាំក្រោយនេះទៅលើទីផ្សារលំនៅឋាន ប៉ុន្តែមកពីការផ្គត់ផ្គង់លើសបានទប់ស្កាត់ការផ្តល់កម្ចី ដែលរក្សាតម្លៃលំនៅឋានឯកជន ព្រមទាំងខុនដូនៅតែធ្លាក់ចុះដដែល ។ អ្នកជំនាញទាំងនោះព្រមានថា ការទុកឲ្យមានការកើនឡើងលើវិធានការទន់ខ្សោយ ហាក់មិនស្ថិតក្នុងអំឡុងពេលដែលតម្លៃធា្លក់ចុះទេ ហើយមិនប៉ះពាល់ដល់ម្ចាស់នោះឡើយ ។
លោក Desmond Sim ថ្នាក់ដឹកនាំក្រុមហ៊ុនស្រាវជ្រាវ CBRE Research ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ៖ « បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ភាគច្រើន នៅតែត្រូវបានទ្រទ្រង់ដោយការកាន់កាប់ថាមពល ក៏ដូចជាតម្លៃដីដែលមានថ្លៃខ្ពស់ បើធៀបនឹងឆ្នាំទៅ » ។
យោងតាមលោកស្រី Alice Tan ប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន Knight Frank Singapore ឱ្យដឹងថា ៖ « វៀរលែងតែគម្រោងជាច្រើនលក់មិនចេញ ទើបតម្លៃផ្ទះថ្មីអាចធ្លាក់ចុះពី៣% ទៅ៥% នៅឆ្នាំក្រោយ » ។
ចំណែកអគ្គនាយកក្រុមហ៊ុន R’ST Research លោក Ong Kah Seng ឱ្យដឹងដែរថា ៖ « ការសម្លឹងឃើញនៅថ្ងៃអនាគត គឺពុំមានភាពប្រសើរជាងមុនឡើយសម្រាប់ ECs ជាមួយនឹងតម្លៃជាមធ្យម ដែលធ្លាក់ថ្លៃពីកម្រិតខ្ពស់៨០០ដុល្លារក្នុងមួយហ្វីតក្រឡាក្នុងឆមាសទី១ឆ្នាំនេះ មកនៅត្រឹម៧៨០ដុល្លារក្នុងឆមាសនេះ ។ លោកបន្ថែមទៀតថា តម្លៃខុនដូប្រតិបត្តិជាមធ្យមនៅឆ្នាំក្រោយ គួរតែចុះថ្លៃជាងនេះ គឺមកនៅត្រឹម៧៥០ដុល្លារក្នុងមួយហ្វីតក្រឡា » ។
បើតាមលោក Wong Xian Yang អ្នកគ្រប់គ្រងរបស់ Orange Tee Research លើកឡើងថា ៖ « ក្រុមហ៊ុនអភិវឌ្ឍកំពុងតែកាត់តម្រឹមតម្លៃពេញមួយឆ្នាំ ស្របពេលដែលទីផ្សារជាក់ស្តែងចាប់ផ្តើមកាត់បន្ថយ ។ តម្លៃផ្ទះលក់ចេញទាំងអស់នៅ The Panorama ធ្លាក់ចុះពី១.៣៤៣ដុល្លារក្នុងមួយហ្វីតក្រឡា កាលពីខែមករាឆ្នាំទៅ មកនៅ១.២២៦ដុល្លារក្នុងខែតុលានេះ » ។
តម្លៃក្នុងគម្រោង Sims Urban Oasis បានធ្លាក់ចុះពី១.៣៩៧ដុល្លារក្នុងខែកុម្ភៈ មក១.២៨៥ដុល្លារក្នុងខែតុលា ។ វាច្បាស់ណាស់ដែលអ្នកទិញបានគ្រប់គ្រងទាំងអនុបាតសេវាបំណុលសរុប (TDSR) និង ABSD ។
រីឯលោកស្រី Alice Tan ថ្លែងថា ៖ « ក្នុងឆ្នាំនេះ ការលក់លំនៅឋានឯកជនថ្មីសម្រេចបានតិចជាងមុន ដែលមានផ្ទះសរុបចំនួន៦.៦១៩ ក្នុងអំឡុងពេល១០ខែដំបូង គឺមានចំនួនតិចជាងឆ្នាំមុន៤% ។ ចំណែកភាគហ៊ុននៃផ្ទះឯកជនដែលលក់មិនដាច់នោះ កំពុងតែមានការធ្លាក់ចុះ ។ ក្នុងត្រីមាសទី៣នេះ ផ្ទះចំនួន២៤.១៤៩ខ្នងមិនត្រូវបានលក់ចេញឡើយ គឺធ្លាក់ចុះ១៨% បើធៀបនឹងអំឡុងពេលដូចគ្នានៅឆ្នាំ២០១៤ និង២៥% ធៀបនឹងការធ្លាក់ចុះកាលពី២ឆ្នាំមុន » ។
យោងតាមក្រុមហ៊ុន OrangeTee ឱ្យដឹងថា ទីផ្សារលក់ចេញក្នុងគម្រោងធំៗទាំង៥ឆ្នាំនេះ បានធ្លាក់ចុះនៅចន្លោះ៦% និង១១% បើធៀបនឹងឆ្នាំ២០១៣ ទោះជាតម្លៃបានកើនឡើងនៅក្នុងចំណោមគម្រោងអភិវឌ្ឍន៍ទាំងនោះក្តី ។
ទោះជាយ៉ាងណា លោក Wong Xian Yang បញ្ជាក់ថា ៖ « បរិមាណនៃការលក់ចេញអាចនឹងកើនឡើង ប៉ុន្តែការជួលត្រូវបានគេរំពឹងថា នឹងមានកម្រិតខ្សោយដដែល ។ គេរំពឹងថា នឹងមានការប្រកួតប្រជែងជាច្រើននៅឆ្នាំក្រោយ ដែលបានកំណត់កំណើននៃបរិមាណការងារបរទេសផងដែរ » ។
សរុបមក តម្លៃផ្ទះឯកជនបានធ្លាក់ចុះប្រមាណជា៨% ធៀបនឹងកម្រិតខ្ពស់បំផុតរបស់ខ្លួន កាលពីមុនត្រីមាសទី៣ ឆ្នាំ២០១៣ ៕
ចែករំលែកព័តមាននេះ