ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផា​ន់ គ្រាន់ និង​ហ៊ឹម សេរី ត្រៀម​កណ្ដាប់ដៃ​វ៉ៃ​ថៃ​នៅ​លើ​សង្វៀន​ស៊ីធី​អិន​ថ្ងៃស្អែកនេះ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ស៊ី​ធី​អិន នា​រសៀល​ថ្ងៃ​សៅរ៍​ទី​២៨ វិច្ឆិកា កីឡាករ​ផា​ន់ គ្រាន់ មក​ពី​ក្លិប​គជសារ​កីឡា ត្រូវ​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ជា​មួយ​អ្នក​ប្រដាល់​មក​ពី​ថៃ​ឈ្មោះ​ហ្វា​លី​ឃី​ត ស៊ី​តរ៉ាំ​ង​សាន់

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ស៊ី​ធី​អិន នា​រសៀល​ថ្ងៃ​សៅរ៍​ទី​២៨ វិច្ឆិកា កីឡាករ​ផា​ន់ គ្រាន់ មក​ពី​ក្លិប​គជសារ​កីឡា ត្រូវ​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ជា​មួយ​អ្នក​ប្រដាល់​មក​ពី​ថៃ​ឈ្មោះ​ហ្វា​លី​ឃី​ត ស៊ី​តរ៉ាំ​ង​សាន់ ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ចំណែក​កីឡាករ​ហ៊ឹម សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ បង្ក្រាប​គ្រឿងញៀន ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ​ដូច​គ្នា​ឈ្មោះ​យុគ​ថង ពី​ន​ស៊ី​ន​ឆៃ ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។

តាម​ការ​ឱ្យ​ដឹង​អ្នក​ប្រដាល់​ថៃ​ទាំង​ពីរ​រូប​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្ដងណា​ឡើយ ។ យោង​តាម​ប្រវត្តិ​កីឡាករ​ថៃ​ហ្វា​លី​ឃី​ត ស៊ី​តរ៉ាំ​ង​សាន់ ធ្លាប់​ប្រកួត​បាន​១០៤​ដង ឈ្នះ​៧៥​ដង ចាញ់​២៥​ដង និង​ស្មើ​៤​ដង ។ រីឯ​ផា​ន់ គ្រាន់ ធ្លាប់​ប្រកួត​បាន​៦៥​ដង ឈ្នះ​៥៥​ដង ចាញ់​១០​ដង និង​ធ្លាប់​ផ្លូ​ល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​១៨​ដង ។ ថ្វី​ត្បិត​ផា​ន់ គ្រាន់​មាន​ប្រវត្តិ​ប្រកួត​តិច​ជាង​កីឡាករ​ថៃ ក៏​អ្នក​អ្នកគាំទ្រ​ទុកចិត្ត​លើ​គេ​ដែរ ។ ផា​ន់ គ្រាន់ ក្រៅពី​វាយ​ចេញ​រហ័ស គេ​ចេះ​ប្រើ​ស្នៀត​កែង និង​ជង្គង់​បាន​យ៉ាង​ស្ទាត់​ជំនាញ​ទៀត​ផង ឯ​ចិត្ត​ក៏​សឿង​ណាស់​ដែរ ហើយ​មិន​ចេះ​មើល​ស្រាល​លើ​គូប្រកួត​ទៀត​ផង ។ ចំណែក​កីឡាករ​ថៃ បើ​ផ្អែក​ទៅ​លើ​ប្រវត្តិ​ប្រកួត​របស់​គេ​គឺ​មិន​អន់​ទេ ។ លោក​ម៉ា សេរី អ្នកគ្រប់គ្រង​កម្មវិធី​ប្រកួត​កីឡា​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ីធី​អិន ធ្លាប់​ប្រាប់​ថា លោក​មិន​ដែល​យក​អ្នក​ប្រដាល់​ធុន​អន់​មក​ប្រកួត​នៅ​លើ​សង្វៀន​លោក​ឡើយ ។ ដូច្នេះ​ផា​ន់ គ្រាន់​ជួប​កីឡាករ​ថៃ រូប​នេះ​មិន​អាច​ធ្វេសប្រហែស​បាន​ទេ ។

ហ៊ឹម សេរី ជួប​កីឡាករ​ថៃ យុគ​ថង ពី​ន​ស៊ីន​ឆៃ លើក​នេះ មិនដឹង​ថា​យ៉ាងណា​នោះ​ទេ​។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​បាន​៥១​ដង ឈ្នះ​៤០​ដង ចាញ់​៩​ដង និង​ស្មើ​២​ដង ។ ចំណែក ហ៊ឹ​ម សេរី ធ្លាប់​ប្រកួត​បាន​៥៥​ដង ឈ្នះ​៤០​ដង ចាញ់​១០​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​១៥​ដង ។ បើ​ប្រៀបធៀប​ទៅ​លើ​ប្រវត្តិ គូ​នេះ​អាច​ស៊ីសង​គ្នា​បាន គ្រាន់តែ​គេ​មិន​ហ៊ាន​ទាយ​ទុក​មុន​ពី​លទ្ធផល​បាញ់​ឈ្នះ​ប៉ុណ្ណោះ ។ ហ៊ឹ​ម សេរី មាន​ផ្លែ​កែង និង​ជង្គង់​ល្អ ដែល​អាច​វាយ​ចេញ​បាន​រហ័ស និង​ចំ​គោលដៅ​ល្អ​ទៀត​ផង ប៉ុន្តែ​ចិត្ត​របស់​គេ​មិនសូវ​សឿង​ប៉ុន្មាន ។ រីឯ​កីឡាករ​ថៃ​អត់​មាន​អ្នក​ណា​ដឹង​ពី​ថ្វីដៃ​ប្រកួត​របស់​គេ​ថា​ខ្លាំង​ប៉ុនណា​ទេ ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះ ទើប​អាច​ដឹង​បាន ។

ដោយឡែក​ការ​ប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន​កីឡាករ​ឡាញ់ ផល្លា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​កីឡាករ​រ័​ត្ន សា​រួន មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ។ កីឡាករ​លាស់ យី​ន មក​ពី​ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន ប្រ​កួត​ជាមួយ​កីឡាករ​ទេស ជីវ៉ា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​គូ​ចុង​ក្រោយ​កីឡាករ​ឡុ​ង ផល្លា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ​ឃិ​ត សុវណ្ណ​និល មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ៕