ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​ផាវ និង​កាំ​ជ្រួច​បើក​ការដ្ឋាន​សាង​សង់​ខុន​ដូ​ផ្អើលទាំង​ព្រឹក​នៅសង្កាត់​បឹង​កក់១

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ទី​តាំង​ដីឡូត៍​មួយ​កន្លែង​ស្ថិត​នៅក្នុង​ដីឡូត៍​លេខ​៣១ ផ្លូវ​៣១៥ សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួល​គោក​ បាន​ដុត​ផាវ និង​កាំ​ជ្រួច​បើក​ការដ្ឋាន​សាង​សង់​ខុន​ដូ​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ទី​តាំង​ដីឡូត៍​មួយ​កន្លែង​ស្ថិត​នៅក្នុង​ដីឡូត៍​លេខ​៣១ ផ្លូវ​៣១៥ សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួល​គោក​ បាន​ដុត​ផាវ និង​កាំ​ជ្រួច​បើក​ការដ្ឋាន​សាង​សង់​ខុន​ដូ​បង្ក​ឱ្យ​មា​ន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋរាយ​ការណ៍​ទៅ​អាជ្ញាធរ និង​សមត្ថ​កិច្ច​ចុះ​មក​ពិនិត្យ​ កាល​ពី​វេលា​ម៉ោង​៩ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៥ នេះ។

ហេតុ​ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ផ្អើល​ដល់​លោក​ប៉ាង​ លីដា អភិ​បាល​រង​ខណ្ឌ​ទួក​គោក​ រួម​ទាំង​កង​រាជ​អាវុធ​ហត្ថ​ និង​ប៉ូលិស​ចុះ​មក​មើល​ព្រោង​ព្រាត​នៅ​កន្លែង​កើតហេតុ​ ខណៈ​ពេល​ដែល​សន្តិ​សុខ​ត្រូវ​បាន​ពង្រឹង​នៅ​ក្នុង​ឱកាស​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​។

គួរ​បញ្ជាក់​ថា ដីឡូត៍​​​ខាងលើ​នេះត្រូវ​គេ​អះ​អាង​ថា ​​​ជាគម្រោងរបស់​​លោក​ឧកញ៉ា​​​ ជា សុខ​ហេង​ ហើយកាល​ពី​ដើម​ឡើយ ដី​ឡូត៍​នេះ​ជា​របស់​លោក​ឧក​ញ៉ា វេង តិច​ឡា ម្ចាស់​​​វិមាន​សុភមង្គល ដែល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​ត្រូវ​បាន​លក់​ទៅ​ឱ្យ​ក្រុម​ហ៊ុន​មួយ​ ហើយ​ក្រុម​ហ៊ុន​នោះ​បាន​ធ្វើការ​វាយ​កម្ទេច​ចោល​ ខណៈនោះ​ត្រូវ​អាជ្ញា​ធរចុះ​មក​ហាម​ឃាត់​ម្តង​ហើយ​ ហើយ​ពេល​នេះបាន​​ចាប់​ផ្តើម​​បើក​ការ​ដ្ឋាន​សាង​សង់​ខុន​ដូ​ដុត​ផាវ និង​កាំ​ជ្រួច​ធ្វើ​ឱ្យ​ផ្អើល​ដល់​អាជ្ញាធរ និង​សមត្ថ​កិច្ច​ចុះ​មក​ហាម​ឃាត់​​​ជា​ថ្មីម្តង​ទៀត។

ពេល​នេះសមត្ថ​កិច្ច​បាន​ឃាត់​ជន​ជាតិ​ចិន​នៅ​ក្នុង​ការ​ដ្ឋាន​នោះ​ដើម្បី​ធ្វើ​ការ​សាក​សួរសិន​ រង់​ចាំ​សុំ​គោល​ការណ៍​ពី​សាលា​រាជ​ធានី​ភ្នំពេញ​៕