ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​ម្នាក់​​ខឹង​បាត់​​ទូរស័ព្ទ ដក​កាំភ្លើង​បា.ញ់​ផ្អើល​បន្ទប់​ខារ៉ាអូខេ ត្រូវ​ជាប់​ខ្នោះ

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ត បាន​ធ្វើការ​ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់ កាលពី​វេលា​ម៉ោង​១០ និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៥ ខណៈ​ដែល​មន្ត្រី​យោធា​រូប​នេះ បាន​យក​កាំភ្លើង​បា.ញ់បោះ​សេរី​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​មួយ​កន្លែង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ស្ថិត​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ត បាន​ធ្វើការ​ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់ កាលពី​វេលា​ម៉ោង​១០ និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៥ ខណៈ​ដែល​មន្ត្រី​យោធា​រូប​នេះ បាន​យក​កាំភ្លើង​បាញ់បោះ​សេរី​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​មួយ​កន្លែង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ស្ថិត​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។

ប្រភព​បានឱ្យ​ដឹង​ថា មន្ត្រី​យោធា​ខាងលើ​ឈ្មោះ​រ័​ត្ន សៅ​បញ្ញា អាយុ​៣៦​ឆ្នាំ នៅ​អង្គភាព​កងរថក្រោះ ។

ប្រភព​បន្ត​ថា ជន​នេះ រួម​ជាមួយ​បក្សពួក​២​នាក់​ទៀត ដែល​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ បាន​នាំ​គ្នា​ចូល​ច្រៀង​ខារ៉ាអូខេ​យីហោ «​ព្រី​ន​សេស​» ដែល​មា​នទី​តាំងនៅ​ភូមិ​-​ឃុំ​ខាងលើ ស្រាប់តែ​មួយសន្ទុះ ជន​ដៃដល់​បាន​ចេញ​មក​ខាងក្រៅ យក​កាំភ្លើង​ពី​ក្នុង​រថយន្ត ដើរ​ចូល​ក្នុង​បន្ទប់​ច្រៀង​វិញ ក៏​បាញ់​ផ្អើល​ពេញ​បន្ទប់​ខារ៉ាអូខេ​តែ​ម្ដង ។

បើ​តាម​នារី​បម្រើ​ការ​នៅ​ទីនោះ​បាន​និយាយ​ថា បុរស​បង្ក​ដែល​ស្រវឹង​ជោក​នោះ ដក​កាំភ្លើងខ្លី​បាញ់​ដោយសារ​វង្វេងវង្វាន់​រឿង​បាត់​ទូរស័ព្ទ​ដែល​មិនដឹង​ថា ទូរស័ព្ទ​ខ្លួន​បាត់ ឬ​ភ្លេច​នៅ​កន្លែង​ណា​ទេ ស្រាប់តែ​មក​បង្ករឿង​បាញ់បោះ​ផ្អើល​ពេញ​ក្លិប​ខារ៉ាអូខេ ។ ជន​នេះ​ត្រូវ​ប​កម្លាំង​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ នាំ​ទៅ​ស្នងការ​ទាំង​យប់​ដើម្បី​សួរនាំ ។

ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ទៀត​ថា ប៉ុន្មាន​ថ្ងៃមុន ជន​នេះ​បាន​ប្រើប្រាស់​អាវុធ​បាញ់​ផ្អើល​ក្លិប​ខារ៉ាអូខេ «​ព្រី​ន​សេស​» នេះ ម្ដង​ហើយ តែ​សមត្ថកិច្ច​គ្រាន់តែ​ព្រមាន និង​ឱ្យធ្វើ​កិច្ចសន្យា ។ តែ​ពេល​ផឹកស៊ី​ស្រវឹង ជន​នេះ​បាញ់បោះ​សេរី​ដដែល ។ បច្ចុប្បន្ន​ជន​ដៃដល់
កំពុង​​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សមត្ថកិច្ច​នៅ​ក្នុង​ស្នងការ​នៅឡើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព