ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរទាំងស្របច្បាប់ និងខុសច្បាប់រាប់រយនាក់បានសម្រុកមកស្រុកវិញមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ១ថ្ងៃតាមច្រកអន្តរជាតិប៉ោយប៉ែត និងច្រករបៀងខុសច្បាប់នៅខេត្តបន្ទាយមានជ័យ។
មន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា រយៈពេលជាង១សប្តាហ៍នេះគេឃើញមានពលករខ្មែរដែលទៅធ្វើការនៅប្រទេសថៃដោយស្របច្បាប់បានសម្រុកចូលមកស្រុកខ្មែរវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត១ថ្ងៃរាប់រយនាក់នៅមុនថ្ងៃបុណ្យភ្ជំបិណ្ឌដែលជាបុណ្យប្រពៃណីខ្មែរ។
មន្ត្រីរូបនោះបានបញ្ជាក់ថា ចំពោះពលករចំណាកស្រុកខុសច្បាប់ក៏បានសម្រុកចូលតាមច្រករបៀង១ថ្ងៃរាប់រយនាក់ដូចគ្នាដែរ៕
ចែករំលែកព័តមាននេះ