ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​​ចែក​ជូន​គ្រួសារ​ដែល​កូនប្រុស​លង់ទឹក​ស្លា.ប់នៅ​ក្រុង​បាន​លុង

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ប៊ី ជីវ័ន​តារា អនុប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ក្រុង​បាន​លុង រួម​ជាមួយ​ក្រុមការងារ​ជា​ច្រើន​នាក់​ទៀត​បាន​នាំ​អំណោយ​យក​ទៅ​ជូន

ខេត្តរតនគិរី ៖ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ប៊ី ជីវ័ន​តារា អនុប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ក្រុង​បាន​លុង រួម​ជាមួយ​ក្រុមការងារ​ជា​ច្រើន​នាក់​ទៀត​បាន​នាំ​អំណោយ​យក​ទៅ​ជូន​ក្រុម​គ្រួសារ លោក យិ​ន ទូច អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​កែ​ច្នៃ​កៅស៊ូ និង​ប្រពន្ធ នាង វណ្ណ​សោភា អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​កម្មករ​៣ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ដែល​ជួប​បញ្ហា​កូន​លង់ទឹក​ស្លាប់ កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៧ កញ្ញា ២០១៥ ។

លោក ប៊ី ជីវ័ន​តារា អនុប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ក្រុង​បាន​លុង បានឱ្យ​ដឹង​ថា ក្រុម​គ្រួសារ​ខាងលើ មានកូន​ប្រុស​ម្នាក់​ឈ្មោះ ទូច សុ​ភូ អាយុ​៦​ឆ្នាំ បាន​លង់ទឹក​ស្លាប់​កាលពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​អណ្តូង​ខាងក្រោយ​ផ្ទះ ។  ដោយ​មើលឃើញ​ក្រុម​គ្រួសារ​រង​គ្រោះ​មាន​ជីវភាព​ក្រីក្រ​ពេក ក្រុមការងារ​បក្ស​បាន​នាំ​អំណោយ​យក​ទៅ​ចែក​ជូន​រួម​មាន អង្ក​រ​១​បាវ ទម្ងន់​៥០​គីឡូក្រាម លុយ​ខ្មែរ​៧០​ម៉ឺន​រៀល ដើម្បី​ជួយ​រំលែក​ទុក្ខ​ដល់​ពួក​គាត់ និង​គ្រាន់​ដោះ​ទ័ល​បាន​មួយ​គ្រា ។

លោក ប៊ី ជីវ័ន​តារា បាន​បន្ត​ទៀត​ថា កន្លែង​ណា​មានទុក្ខ​លំបាក និង​ជួប​គ្រោះអាសន្ន​អំពី​បញ្ហា​ផ្សេង​ៗ គណបក្ស​ប្រជាជន​តែងតែ​មើលឃើញ និង​នាំ​យក​អំណោយ​ទៅ​ចែក​ជូន ដោយ​មិន​ប្រកាន់​និន្នាការ ព្រោះថា​សុទ្ធតែ​ជាតិ​សាសន៍​ខ្មែរ​ដូច​គ្នា ។ ចំណែក​​ក្រុម​គ្រួសារ​រង​គ្រោះ​​ក៏​បាន​ថ្លែងអំណរគុណ​ដល់​គណៈកម្មាធិការ​គណបក្ស​ក្រុង​បាន​លុង ដែល​បាន​ជួយ​រំលែក​ទុក្ខ​លំបាក់​ដល់ប្រជាជន​ដែល​ជួប​ប្រទះ​ភាព​ក្រីក្រ ដូច​ក្រុម​គ្រួសារ​របស់​គាត់​ជាដើម ៕