ប្រទេសវៀតណាម ៖ វិស័យធនាគារក្នុងស្រុកមាននិន្នាការកើនឡើងនៃអត្រាការប្រាក់បញ្ញើ ហើយបណ្តាអ្នកវិភាគបានជំរុញរដ្ឋាភិបាលនៅក្នុងការធ្វើសកម្មភាពនានាដើម្បីរក្សាអត្រាការប្រាក់នេះឲ្យមានកម្រិតទាបវិញ ថែមទាំងបានព្រមានថា អាចមានហេតុបច្ច័យមិនល្អក្រៅពីនេះទៅទៀតផង ។ នេះបើយោងតាមបណ្តាញព័ត៌មានវៀតណាម (VNA) ។
តាមតួលេខអត្រាការប្រាក់ចំពោះប្រាក់បញ្ញើក្នុងអំឡុងពេលបីខែបានកើនឡើង០,៣ទៅ០,៤ពិន្ទុ ស្មើនឹង៥,៥%ភាគរយនៅតាមបណ្តាធនាគារជាច្រើន ។
ចំណែកក្នុងរយៈពេល១៣ខែ អត្រាការប្រាក់នៃប្រាក់បញ្ញើជាមធ្យមមានកម្រិត៧,៣%កើនឡើង០,៣ពិន្ទុ ។
អតីតអនុប្រធានគណៈកម្មាធិការគ្រប់គ្រងហិរញ្ញវត្ថុជាតិ លោក Le Xuan Nghia បានឲ្យដឹងថា « និន្នាការនេះអាចនឹងបង្ហាញឲ្យកាន់តែច្បាស់ជាងមុនទៅទៀតក្នុងអំឡុងខែតុលា ដែលវានឹងអាចកើតមានសម្រាប់អត្រាការប្រាក់បញ្ញើដែលត្រូវបានគេដំឡើងក្នុងកម្រិតថ្មីមួយ»។
ចំណែកអ្នកវិភាគមួយចំនួនបានលើកឡើងថា ធនាគារជាច្រើនមានហេតុផលបញ្ចុះបញ្ចូលតាមរូបភាពផ្សេងៗនៅក្នុងការដំឡើងអត្រាការប្រាក់បញ្ញើ ។
អតិផរណា អត្រាការប្រាក់ និងអត្រាប្តូរប្រាក់ គឺជាកត្តាគ្រឹះសំខាន់៣នៃវិស័យសេដ្ឋកិច្ចដែលមិនអាចបំបែកចេញពីគ្នាបាន ហើយជានិច្ចកាលវាមានអានុភាពលើគ្នាទៅវិញទៅមកទៀតផង ។
រហូតមកទល់ពេលនេះ ធនាគាររដ្ឋវៀតណាម (SBV) បានទម្លាក់ថ្លៃប្រាក់ដុងរបស់ខ្លួន៣ដងមកហើយ គឺប្រមាណជា១% រាល់ដំណាក់កាលនីមួយៗ ។ មិនតែប៉ុណ្ណោះ SBV ថែមទាំងបានអន្តរាគមន៍លើការជួញដូរមួយគុណនឹងបីពី១%ទៅ៣% ដែលនាំឲ្យរូបិយប័ណ្ណធ្លាក់ចុះមកក្នុងអត្រា២២.៥៤៧ដុងក្នុង១ដុល្លារ។ ពោលគឺធនាគាររដ្ឋ បាននិងកំពុងដោះដូរក្នុងអត្រា២១.៤៤០ដុងក្នុង១ដុល្លារកាលពីដើមខែមករា ។
អត្រាការប្រាក់កាន់តែខ្ពស់នឹងទាក់ទាញការវិនិយោគពីបរទេសដែលនឹងដាក់សម្ពាធបង្កើនប្រាក់ដុងរបស់វៀតណាម ។
ធនាគារមួយចំនួនបាននិយាយថា ពួកគេត្រូវការដំឡើងអត្រាការប្រាក់បញ្ញើដើម្បីធ្វើឲ្យប្រសើរឡើងនៃសន្ទនិយភាពរបស់ពួកគេ ។
កាលពីដើមខែសីហា បង្គោលឥណទាននៅធនាគារក្រុងហូជីមិញបានកើនឡើង៦% ហើយត្រូវបានគេព្យាករទុកនឹងកើនឡើងយ៉ាងគំហុកនៅក្នុងអំឡុងពេលប៉ុន្មានខែដែលនៅសេសសល់ក្នុងឆ្នាំ២០១៥នេះ ។ ការធ្វើឲ្យមានចលនាប្រាក់បញ្ញើបានថយចុះ ជាពិសេសបន្ទាប់ពីការទម្លាក់ថ្លៃប្រាក់ដុងរបស់ធនាគារកណ្តាលកាលពីខែសីហា ។
អ្នកវិភាគខ្លះទៀតក៏បានរិះគន់ចំពោះប័ណ្ណបំណុលរបស់រដ្ឋាភិបាលចំពោះការចម្រោះនូវសន្ទនិយភាពរបស់ធនាគារ និងការបង្កើតនូវសម្ពាធលើអត្រាការប្រាក់ ។
រដ្ឋាភិបាលធ្លាប់បានបញ្ចេញនូវប័ណ្ណបំណុលជាច្រើនក្នុងអត្រា៥% ហើយពួកគេធ្វើការបំពេញនូវចំណុចខ្វះចន្លោះនៃហានិភ័យដែលមានន័យថា បណ្តាធនាគារទាំងឡាយរៀបចំខ្លួនរួចស្រេចហើយក្នុងការវិនិយោគបំប៉នបន្ថែម ។
អត្រាប័ណ្ណបំណុលបច្ចុប្បន្នបានកើនឡើងហើយស្ថិតក្នុងលំដាប់ពី៦,២៥%ទៅ៨% ដោយផ្អែកតាមរយៈពេលនៃការកំណត់ទូទាត់បំណុល។
ចំណែកឯហេតុផលដទៃដែលបានផ្តល់ឲ្យគឺថាធនាគារជាច្រើនចាំបាច់ត្រូវតែត្រូវបានអនុវត្តគោលការណ៍នេះនៅក្នុងកម្មវិធីឥណទានរបស់រដ្ឋាភិបាលដូចជា ការលើកទឹកចិត្តផ្នែកឥណទានដល់ផ្នែកលំនៅឋាននិងឥណទានសម្រាប់អ្នកនេសាទចំនួន៣០ទ្រីលានដុងសម្រាប់ធ្វើទូកក្នុងការនេសាទលើដែនសមុទ្រទឹកជ្រៅ ។
ខណៈការព្រមព្រៀងជាមួយនឹងធនាគារផ្សេងៗអំពីតម្រូវការសម្រាប់ការដំឡើងអត្រាការប្រាក់ អ្នកវិភាគចង់ឲ្យពួកគេបង្កើនអត្រាការប្រាក់តិចតួចដើម្បីធានាបាននូវអត្រាការប្រាក់នៃការផ្តល់កម្ចីក៏មិនត្រូវបានដំឡើងដូចដែរ ។
លោក Can Van Luc អគ្គនាយកគ្រប់គ្រងធនាគារ BIDV Staff Training School ដែលស្ថិតក្នុងចំណោមធនាគារអ្នកជំទាស់ពីការដំឡើងអត្រាការប្រាក់បានប្រាប់សារព័ត៌មាន Dau Tu ថា «វាមិនចាំបាច់សម្រាប់ធនាគារនៅក្នុងការបង្កើនអត្រាការប្រាក់បញ្ញើរបស់ពួកគេឡើយនៅក្នុងពេលនេះចាប់តាំងពីអត្រាការប្រាក់សន្សំសាធារណៈនៅតែមានស្ថិរភាពជាងដដែល » ។
ដើម្បីសម្រួលនូវសម្ពាធកើនឡើងនេះចំពោះអត្រាការប្រាក់បញ្ញើ លោកបានថ្លែងថា រដ្ឋាភិបាលប្រើប្រាស់គោលនយោបាយរូបិយវត្ថុនិងសារពើពន្ធបូករួមទាំងការកាត់បន្ថយបញ្ហាប័ណ្ណបំណុលផងដែរ ។ ជាមួយនឹងអត្រាការប្រាក់បច្ចុប្បន្ននៅលើប័ណ្ណបំណុលរដ្ឋាភិបាល និងទំហំទឹកប្រាក់ដែលពួកគេទិញ ធនាគារទាំងនោះពុំមានមធ្យោបាយនៅក្នុងការបន្ទាបជាងមុននូវអត្រាការប្រាក់បញ្ញើក្នុងអំឡុងពេលវែង និងមធ្យមឡើយ ៕
ចែករំលែកព័តមាននេះ