ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទា​ទោស​មនុស្ស​៤នាក់​ពាក់​ព័ន្ធ​ករណី​នាំ​ថ្នាំ​ពេទ្យ​មាន​សារធាតុ​ញៀន​មក​ពី​កូរ៉េ៧លាន​គ្រាប់

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៧ សីហា នេះ តុលាការ​កំពូល​បាន​បើក​សវ​នា​ការប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​មនុស្ស​៤នាក់​​ដាក់​ពន្ធ​នា​គារ​ពី​៤​ទៅ​៧​ឆ្នាំ

រាជ​ធានី​ភ្នំពេញ​​៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៧ សីហា នេះ តុលាការ​កំពូល​បាន​បើក​សវ​នា​ការប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​មនុស្ស​៤នាក់​​ដាក់​ពន្ធ​នា​គារ​ពី​៤​ទៅ​៧​ឆ្នាំ ពាក់​ព័ន្ធ​ករណី​នាំ​ថ្នាំពេទ្យ​ដែល​មាន​សារធាតុ​ញៀន​មក​ពី​ប្រទេស​កូរ៉េ​ចំនួន​៧​លាន​គ្រាប់​។

ក្នុងសវនាការ​​មាន​តែ​ជន​ជាប់​ចោទ​ម្នាក់​ប៉ុណ្ណោះ​បង្ហាញ​ខ្លួន​។ ពេល​នេះ​ជន​ជាប់​ចោទ​ទាំង​៤នាក់​បាន​ប្តឹង​សាទុក្ខ​ តែ​តុលាការ​​កំពូល​បាន​ច្រាន​ចោល​បណ្តឹង​នេះ ដោយ​សម្រេច​តម្កល់​សាល​ដីកាតុលាការ​ឧទ្ធរណ៍​ដដែល​។ ​

ជន​ជាប់​ចោទ​ទាំង​៤នាក់ ១-ឈ្មោះហេង ជា ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ ជា​អ្នក​ប​ក​ប្រែ​ភាសាចិន​, ២-ឈ្មោះតេង សុផល ភេទ​ប្រុស អាយុ​៤០​ឆ្នាំ, ៣-ឈ្មោះ​ជា បូហុក​ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​៤​-ឈ្មោះ​ប៉ូ ហាល ជា​ជន​បរទេស​។

គួរ​បញ្ជាក់​ថា ជន​ជាប់ចោទ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា នាំ​ថ្នាំ​ពេទ្យ​ដែល​មាន​ផ្ទុក​សារធាតុ​ញៀន​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចំនួន​៦៦​កេស​ស្មើ​៧​លាន​គ្រាប់​មក​កម្ពុជា​៕