រាជធានីភ្នំពេញ ៖ នារិវ័យក្មេងស្រស់ស្អាតម្នាក់ ព្រោះតែខឹងនឹងសង្សារឱបថើបស្រីផ្សេងក្នុងក្លឹបកំសាន្តមួយកន្លែង បានផឹកស្រាបៀររហូតស្រវឹងបាត់ស្មារតី ក៏វង្វេងវង្វាន់ដើរតាមផ្លូវរហូតដល់ដេកសន្លប់នៅលើចិញ្ចើមផ្លូវ មុខមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ បង្កឱ្យមានភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៣ កក្កដា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
នារីវ័យក្មេង សាច់សខ្ចីនេះ ឈ្មោះ អានី អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានរៀបរាប់ប្រាប់អ្នកឈរមើលនិងក្រុមអ្នកយកព័ត៌មានថា មុនពេលនាងដើរលែងរួចមកដេកនៅទីនេះ គឺនាងបានចូលទៅផឹកស៊ីជាមួយបុរសជាសង្សារនៅក្នុងក្លឹបកំសាន្ត មួយឈ្មោះ អាវ៉ាទ្បូន នៅម្តុំសាលាបឋមសិក្សា១០០ខ្នង គឺចូលផឹកស៊ីតាំងពីម៉ោង៩យប់។ ពេលចូលទៅដល់ក្នុងក្លឹបនោះបានមួយសន្ទុះស្រាប់តែសង្សាររបស់នាង បានទៅឈរញ៉ែជាមួយស្រីផ្សេងនៅក្នុងក្លឹបកម្សាន្តនោះ ហើយថែមទាំងឱបថើបគ្នាយ៉ាងស្អិតល្មូតទៀតផងទើបធ្វើឱ្យនាងដែល បានឃើញផ្ទាល់ភ្នែកទ្រាំមិនបាន ក៏ឈ្លោះប្រកែកជាមួយលោកប្រុសសង្សារមួយប្រាវទៅ ។ ពេលឈ្លោះគ្នារួចនាងហាក់ដូចជា «យ៉ុងចិត្ត» បានផឹកស្រាបៀរអស់៦ដបដើម្បីកាត់សាញ ទើបស្រវឹងហើយនាងក៏រត់ចេញមកខាងក្រៅក្លឹប ដើម្បីដើរទៅផ្ទះវិញ ព្រោះនៅជិតនេះទេ ។ នាងរៀបរាប់ទៀតថា ប៉ុន្តែដោយស្រវឹងខ្លាំងពេក ទើបនាងវិលមុខមើលអ្វីមិនឃើញ ក៏បានដើរមកដួលដេកនៅលើចិញ្ចើមផ្លូវបង្កឱ្យមានភាពភ្ញាក់ផ្អើល បែបនេះទៅ ។
ពេលនោះស្រាប់តែមានបុរសម្នាក់បានអះអាងថាជា មិត្តភក្តិរបស់នាង បានហៅរ៉ឺម៉កម៉ូតូ១គ្រឿងដឹកនាងយកទៅផ្ទះជួលបាត់ទៅ ។ អ្វីដែរគួរឱ្យហួសចិត្តទៀតនោះ ស្រាប់តែពេលបុរសនោះដឹកនាងយកទៅដល់បន្ទប់ជួលរបស់ខ្លួនរួច បែរជាមានបំណងប៉ុនប៉ងរំលោភនាង ។ ប៉ុន្តែភ្លាមៗនាងដឹងខ្លួនទាន់ ហើយរត់ចេញមកក្រៅស្រែកឱ្យគេឯងជួយ ធ្វើឱ្យភ្ញាក់ផ្អើលមួយសារទៀត ។
ក្រោយពេលជួបរឿងអាក្រក់ៗទាំងនោះនាងក៏សម្រេចចិត្ត ទូរស័ព្ទហៅសង្សារឱ្យមកទទួលយកទៅដេកផ្ទះវិញ ។ បន្ទាប់មកក៏ចប់ត្រឹមពេលសង្សារបានមកទទួលមកនាងទៅផ្ទះវិញមែន ។
អ្នកមាត់ដាចនិយាយថា រឿងនេះមិនខុសពី«ចុះទឹកក្រពើ ទ្បើងលើខ្លាទ្បើយ» ៕
ចែករំលែកព័តមាននេះ