ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​យោធិន​ពិការ ក្រឹម សា បាន​ទទួល​ក្តី​សន្តោស​ពី​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឺទ្ធបណ្ឌិត

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ លោកនាយ​ឧត្តមសេនីយ៍ គី​ម ប៊ុ​ន​ថា​ន នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៥ បាន​ចាត់​រថយន្ត​កងទ័ព មួយ​គ្រឿង​ទៅ​ដឹក​ជញ្ជូន​សម្ភារ​ក្រុម​គ្រួសារ​យោធិន​ពិការ​ឈ្មោះ ក្រឹម សា

ខេត្តកំពង់ឆ្នាំង ៖ លោកនាយ​ឧត្តមសេនីយ៍ គី​ម ប៊ុ​ន​ថា​ន នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៥ បាន​ចាត់​រថយន្ត​កងទ័ព មួយ​គ្រឿង​ទៅ​ដឹក​ជញ្ជូន​សម្ភារ​ក្រុម​គ្រួសារ​យោធិន​ពិការ​ឈ្មោះ ក្រឹម សា ពី​ភូមិ​ស្រែ​ចាន ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ទៅ​កាន់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ កោះ​ស្លា ស្ថិត​ក្នុងស្រុក​ឈូក ខេត្តកំពត ។

បេសកកម្ម​ខាងលើ​នេះ គឺជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជួយ​ដល់​គ្រួសារ​យោធិន​ពិការ​រូប​នោះ បន្ទាប់​ពី​បាន​ត្អូញត្អែ​តាម​ទំព័រ​សារព័ត៌មាន «​កោះសន្តិភាព​» រៀបរាប់​ថា គាត់​ខ្វះ​ដី ខ្វះ​លំនៅ​ដ្ឋា​ន និង​គ្មាន​ប្រាក់​របប​កូន​ៗ​ទាំង​៦​នាក់ ។ 

លោកនាយ​ឧត្តមសេនីយ៍ គី​ម ប៊ុ​ន​ថា​ន នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​ស​ម្រ​ច​ផ្តល់​ជូន​តាម​ការ​ទទូច​សុំ របស់​អតីត​យ​ទ្ឋ​ជន​ពិការ​ឈ្មោះ ក្រឹម សា ដែល​ចង់បាន​ដី​សម្បទាន​សង្គមកិច្ច និង​ផ្ទះ ព្រម​ជាមួយ​ប្រាក់​របប​កូន ៦​នាក់ ដោយ​សម្តេច​បាន​ផ្តល់​ជូន​នូវផ្ទះ​មួយ​ខ្នង​ទំហំ ៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ ធ្វើ​អំពី​បេតុង ប្រក់​ហ្ស៊ី​ប្រូ​ស៊ីម៉ងត៍ ក្នុង​នោះ​មាន​បង្គន់​អនាម័យ​មួយ រួម​និង​ដី​បង្កបង្កើន​ផល​ទំហំ ៤០​ម៉ែត្រ​គុណ​៣០០​ម៉ែត្រ ដែល​ស្ថិត​នៅ​ក្នុង ទីតាំង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ កោះ​ស្លា ស្ថិត​ក្នុងស្រុក​ឈូក ខេត្តកំពត ។

ជាមួយ​គ្នា​នេះ​ដែរ សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន តាម​រយៈ លោកនាយ​ឧត្តមសេនីយ៍ គី​ម ប៊ុ​ន​ថា​ន បាន​ផ្តល់​ជូន​ថវិកា​ចំនួន​៥​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ដល់​គ្រួសារ​យោធិន​ពិការ​លោក ក្រឹម សា សំរាប់​ដោះស្រាយ​បំណុល​ជំពាក់​គេ និង​បាន​ផ្តល់​ជូន​គោល​របប​ប្រចាំខែ​នូវ​ថវិកា​៥០​ម៉ឺន​រៀល និង​អង្ករ ៥០​គីឡូក្រាម ចាប់ពី​ខែកក្កដា ឆ្នាំ​២០១៥ នេះ​តទៅ ព្រមទាំង​ឧបត្ថម្ភ​បន្ថែម​នូវ​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារ​មួយ​ចំនួន​ទៀត​ដូច​ជា ចប កាំបិត ពូថៅ ឆ្នាំង ចាន ចង្ក្រាន កន្ទេល មុង ភួយ ធុង​ទឹក ពាងទឹក ត​បណ្តាញ​អគ្គិសនី និង​ឱ្យ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​កោះ​ស្លា និង​កងកម្លាំង​កងពលតូច​លេខ​៣១ ជួយ​ធ្វើការ​ឈូស​ឆាយ ដាំ​ស្វាយ​ជូន​គ្រួសារ​យោធិន ដែល​ទើប​មក​ទទួល​ដី និង​ផ្ទះ​ថ្មី​នេះ​ចំនួន​១៥០​ដើម​ផង​ដែរ ។

លោកនាយ​ឧត្តមសេនីយ៍ គី​ម ប៊ុ​ន​ថា​ន ក៏​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​មជ្ឈមណ្ឌល អភិវឌ្ឍន៍​យោធិន​ពិការ​កោះ​ស្លា និង​កងកម្លាំង​កងពលតូច​លេខ​៣១ ដែល​បាន​យកចិត្តទុកដាក់ និង​ជួយ​អស់ពី​កម្លាំងកាយ​ចិត្ត​ធ្វើការ​ឈូស​ឆាយដី និង​ដាំ​ស្វាយ​ជូន​គ្រួសារ​យោធិន​ពិការ ក្រឹម សា ដែល​ទើប​មក​តាំង​ទីលំនៅ​ថ្មី​នេះ ។ នាយ​ឧត្តមសេនីយ៍ ក៏​បាន​ផ្តាំផ្ញើ​ថ្នាក់ដឹកនាំ​មជ្ឈមណ្ឌល​យោធិន​ពិការ​កោះ​ស្លា ឲ្យ​ជួយ​បង្ក​លក្ខណៈ​គ្រប់​បែប​យ៉ាង​ដល់​គ្រួសារ​ឈ្មោះ ក្រឹម សា រស់នៅ​ជាមួយ​ដូច​យោធិន​ពិការ​ទូទៅ​នៅ​តំបន់​នេះ​ផង​ដែរ ។

គ្រួសារ​យោធិន​ពិការ ក្រឹម សា ក្រោយ​ពី​បាន​ទទួល​ផ្ទះ និង​ដី​បង្កបង្កើន​ផល ក៏​ដូច​ជា​ថវិកា​ដោះស្រាយ​បំណុល​ជំពាក់​គេ និង​គោល​របប​ប្រចាំខែ ព្រមទាំង​សម្ភារ​ជា​ច្រើន​សន្ធឹកសន្ធាប់ ដែល​ជា​អំណោយ​មិន​អាច​កាត់ថ្លៃ​បាន​របស់​សម្តេច​ទាំង​ពីរ​រួច​មក មាន​សេចក្តី​រំភើប​រីករាយ​ឥត​ឧបមា​រក​អ្វី​ថ្លែង​ឱ្យ​សម​នឹង​ទឹកចិត្ត​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា របស់​សម្តេច​ដែល​បាន​ជួយ​ឧបត្ថម្ភ​មក​លើ​គ្រួសារ​រូប​គាត់​នា​ពេល​នេះ ហើយ​បាន​លើក​ម្រាមដៃ​ដប់ គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត ចំពោះ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន និង​សូម​បួងសួង​ដល់​ទេវតា និង​វត្ថុ​សក្តិ​សិទ្ធិ​ក្នុង​លោក​ទាំងអស់ សូម​ជួយ​បីបាច់​ថែរក្សា​សម្តេច​ទាំង​ពីរ បុត្រា បុត្រី និង​ចៅ​ៗ របស់​សម្តេច​ជួប​ប្រទះ​តែ​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លាងឃ្លាត​ឡើយ ដើម្បី​ដឹកនាំ​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​រីក​ចំរើន និង​សុខ​សន្តិភាព​ជា​និច្ច​និរន្ត​តរៀង​ទៅ​ ៕