ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កុយ ស៊ី​ឌឿ​ន ប្រធាន​ក្លិប​សិល្បៈ​នាំ​តារា​ៗ​ចែក​អំណោយ​ដល់​កុមារ​កំព្រា​អបអរ​ខួបអាពាហ៍ពិពាហ៍​១១​ឆ្នាំ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​កុយ ស៊ី​ឌឿ​ន ដែល​ពេល​នេះ​មានឱកាស​ក្លាយជា​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​អតីត​ក្មេង​កំព្រា​ដែល​ខំតស៊ូ​រៀនសូត្រ រហូត​មាន​ជីវភាព​សមរម្យ​ក្នុង​ជីវិត​រស់នៅ​។ ដោយសារ​តែ​នឹកឃើញ​ពី​ភាព​លំបាក

រាជធានី​ភ្នំពេញ ៖ លោក​កុយ ស៊ី​ឌឿ​ន ដែល​ពេល​នេះ​មានឱកាស​ក្លាយជា​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​អតីត​ក្មេង​កំព្រា​ដែល​ខំតស៊ូ​រៀនសូត្រ រហូត​មាន​ជីវភាព​សមរម្យ​ក្នុង​ជីវិត​រស់នៅ​។ ដោយសារ​តែ​នឹកឃើញ​ពី​ភាព​លំបាក​នៃ​ជីវិត​កំព្រា​នា​ឱកាស​ខួបអាពាហ៍ពិពាហ៍​គម្រប់​១១​ឆ្នាំ លោក​បាន​នាំ​ភរិយា​អ្នកស្រី​ហួត សុភាព និង​កូន​ៗ ព្រមទាំង​សិល្បករ​មួយ​ចំនួន​ចែក​អំណោយ​ផ្ទាល់ខ្លួន​ជូន​ដល់​កុមារ​កំព្រា​រស់នៅ​មជ្ឈមណ្ឌល​កៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ កក្កដា ២០១៥ កន្លង​ទៅ​។

វត្តមាន​តារា​ចូលរួម​នា​ឱកាស​ចែក​អំណោយ​ដល់​បណ្តា​កុមារ​កំព្រា​ជាង​១០០​នាក់ ដើម្បី​អបអរ​ខួបអាពាហ៍ពិពាហ៍​គម្រប់​១១​ឆ្នាំ គេ​ឃើញ​មាន​អ្នក​នាង​ចាន់ តារា​ទី អ្នកស្រី​ហែម សុវណ្ណ កញ្ញា​ហេង ស្រី​ពេជ្រ លោក​អ៊ឹម ជីវ៉ា​ជាដើម​។ លោក​កុយ ស៊ី​ឌឿ​ន ដែល​ជា​អតីត​ក្មេង​កំព្រា​ធ្លាប់​រស់នៅ​ទីនោះ និង​ជា​ប្រធាន​ក្លិប​សិល្បៈ​ឌី​ភី បាន​ឲ្យ​ដឹង​ថា លោក និង​ភរិយា​អ្នកស្រី​ហួត សុភាព បាន​សម្រេចចិត្ត​ច្បាស់​ហើយ​ថា នឹង​រៀបចំ​កម្ម​វិធីចែក​អំណោយ​ដល់​ប្អូន​ៗ​កុមារ​កំព្រា​នៅ​កៀន​ឃ្លាំង​នេះ ចំ​ពេល​ឱកាស​គម្រប់​ខួបអាពាហ៍ពិពាហ៍​១១​ឆ្នាំ ដែល​បាន​ចាប់​ដៃគូ​គ្នា​កសាង​ជីវិត​ថ្មី​តាំងពី​បាតដៃ​ទទេ រហូត​តស៊ូ​មានបាន​ក្នុង​កម្រិតជីវភាព​រស់នៅ​សមរម្យ​ដូច​គេឯង​។ លោក​បន្ត​ថា ដោយ​មិន​ចង់​ចំណាយពេល​ចាយប្រាក់​អត់​ប្រយោជន៍ លោក​បាន​ចំណាយ​ប្រាក់​ទិញ​ជា​ភួយ និង​ថវិកា​១​ម៉ឺន​រៀល ចែក​ជូន​ក្មេង​ៗ​កំព្រា និង​ចាស់ទុំ​នៅ​តំបន់​នេះ ដែល​ខំ​មើលថែរ​ក្មេងៗ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព