ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មុខសញ្ញា​ថ្នាំ​ញៀន​​២​នាក់​ ​និង​ថ្នាំ​ញៀន​២​កញ្ចប់លាក់​ក្នុង​សំបកផ្លែ​សាវម៉ាវ

8 ឆ្នាំ មុន

ខេត្តក្រចេះ​ ៖ ជន​ជា​មុខសញ្ញា​ប្រុស​-​ស្រីពីរ​នាក់​ជាមួយ​និង​ថ្នាំ​ញៀន​ពីរ​កញ្ចប់​ធំ​ដែលពួក​គេ​បាន​យក​ញាត់​ចូល​ក្នុង​សំបក​ផ្លែ​សា​វម៉ា​វ​សម្រាប់បន្ត​ការ​ជួញដូរ​ត្រូវ​នគរបាល​ស្រុក​ឆ្លូងឆ្មក់​បង្ក្រាប​បាន​កាលពី​ល្ងាច​ថ្ងៃ​ទី​៣

ខេត្តក្រចេះ​ ៖ ជន​ជា​មុខសញ្ញា​ប្រុស​-​ស្រីពីរ​នាក់​ជាមួយ​និង​ថ្នាំ​ញៀន​ពីរ​កញ្ចប់​ធំ​ដែលពួក​គេ​បាន​យក​ញាត់​ចូល​ក្នុង​សំបក​ផ្លែ​សា​វម៉ា​វ​សម្រាប់បន្ត​ការ​ជួញដូរ​ត្រូវ​នគរបាល​ស្រុក​ឆ្លូងឆ្មក់​បង្ក្រាប​បាន​កាលពី​ល្ងាច​ថ្ងៃ​ទី​៣ កក្កដា​។

នគរបាល​ស្រុក​ឆ្លូង​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ទាំង​ពីរ​នាក់ ម្នាក់​ឈ្មោះ​អាត គា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ​និង​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ​ឈឿ​ន ស្រី​វី អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិស្លា​ម អ្នក​ទាំង​ពី​ររស់នៅ​ស្រុក​មេ​ម៉ត់ ខេត្ត​ត្បូងឃ្មុំ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​សកម្ម​ទាំង​ពីរ​នាក់​។

អធិការ​នគរបាល​ស្រុក​ឆ្លូង​លោក​វរសេនីយ៍ត្រី ឌួ​ង សុ​ទ្ឋី បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​ចាប់ឃាត់ខ្លួន​ជនសង្ស័យ​ប្រុ​សស្រី​ទាំង​ពីរ​នាក់ នគរបាល​បាន​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ាទឹកកក​ចំនួន​២​កញ្ចប់​ធំ​ដែល​ពួក​គេ​យក​ញាត់​ចូល​ទៅ​ក្នុង​ផ្លែ​សាវម៉ាវដើម្បី​យក​ជួញដូរបន្ត​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ថ្នាំ​ញៀន​ទាំង​ពីរ​កញ្ចប់​នេះ ត្រូវ​បាន​ក្រុម​ជនសង្ស័យ​​ញាត់​ចូល​ក្នុង​ផ្លែ​សាវម៉ាវ ដើម្បី​យក​មក​ជួញដូរ​នៅ​ក្នុងស្រុក​ឆ្លូង​។ ​លោក​អធិការ​បា​នបញ្ជាក់​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ ត្រូវ​បាន​នគរបាល​​​ដាក់ការ​ឃ្លាំមើល​ជា​យូរ​មក​ហើយ​លើ​ករណី​ជួញដូរ​គ្រឿងញៀន​៕