ក្លិបសេះបង្កង់ Juventus បានចុះកុងត្រាទិញខ្សែប្រយុទ្ធ Mario Mandzukic ពីក្លិប Atletico ក្នុងតម្លៃជាង២១លានដុល្លារ រយៈពេល៤ឆ្នាំ ។
កីឡាករវ័យ២៤ឆ្នាំ សញ្ជាតិក្រូអាស៊ី រូបនេះនិយាយថា ៖ «ខ្ញុំចូលចិត្តទីក្រុង Juventus និងក្លិបផងដែរ ពោលគឺខ្ញុំសប្បាយរីករាយពេលបង្ហាញវត្តមាននៅទីនេះ ហើយខ្ញុំសន្យាថានឹងលេងឱ្យបានល្អក្នុងការប្រកួតនៅក្លិបថ្មីមួយនេះ» ។
គ្រូបង្វឹកក្លិប Juventus និយាយថា កីឡាករ Mario Mandzukic មានទម្រង់លេងល្អ និងរកគ្រាប់បាល់បានច្រើនកាលនៅក្លិប Bayern និងក្លិប Atletico ផងដែរ ។
កីឡាករ Mario Mandzukic ចូលលេងឱ្យក្លិប Bayern ក្នុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ រកគ្រាប់បាល់បាន៣៣គ្រាប់ ក្នុងចំណោមការប្រកួត៥៤លើក ។ ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ លេងឱ្យក្លិប Atletcio រកគ្រាប់បាល់បាន១២គ្រាប់ ក្នុងការប្រកួត២៧លើក ៕
ចែករំលែកព័តមាននេះ