ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កាកបាទក្រហមកម្ពុជា​ផ្តល់​អំណោយជួន​គ្រួសារ​ជន​រង​គ្រោះ​ស្លា.ប់ និង​របួស​ដោយ​រន្ទះ​បា.ញ់​នៅ​ខេត្តពោធិ៍សាត់

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖ ​កាលពី​ថ្ងៃ​ទី​១៣ ​មិថុនា​ ​២០១៥​ លោក​អ៊ុយ​ សំអាត ​នាយក​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា

ខេត្តពោធិ៍សាត់​ ៖ ​កាលពី​ថ្ងៃ​ទី​១៣ ​មិថុនា​ ​២០១៥​ លោក​អ៊ុយ​ សំអាត ​នាយក​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា រួម​ដំណើរ​ដោយ​លោក ខូ​យ រី​ដា អភិបាលរង​ និង​ជា​ប្រធាន គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់​បាន​នាំ​យក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​សព​យុវ​សិស្ស​អនុ​វិទ្យាល័យ​ទា​ចំ​រ៉ាត់​ដែល​ត្រូវ​រន្ទះបាញ់​ស្លាប់​០២​នាក់ ​និង​របួសធ្ងន់-​ស្រាល​១៦​នាក់​កាលពី​រសៀល​ថ្ងៃ​ទី​១២ ​មិថុនា​ ​២០១៥​កន្លង​ទៅ​នេះ​ ខ​ណៈ​ពេល​កំពុង​រត់​លេង​បាល់ទាត់​ក្រោម​មេឃ​កំពុង​រលឹម​។

​លោក​អ៊ុយ សំអាត​ បាន​ថ្លែង​ថា ​សម្ភារៈ​ថវិកា​ និង​គ្រឿង​ឧបភោគ បរិភោគ​ដែល​យក​មក​ផ្តល់​ជួន​គ្រួសារ​សព​យុវ​សិស្ស​ទាំង​០២​នាក់​ និង​របួស​១៦​នាក់ ក្នុង​ករណី​រន្ទះបាញ់​ដល់​លំនៅ​ដ្ឋា​ន​នា​ពេល​នេះ​គឺជា​អំណោយ​មនុស្សធម៌​​របស់​កាកបាទក្រហមកម្ពុជា​ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជា​ប្រធាន​។​

​អំណោយ​មនុស្សធម៌​ឧបត្ថម្ភ​ជួន​គ្រួសារ​សពទាំង​ពីរ មួយ​គ្រួសារ​ទទួ​ល​បាន​​អង្ករ ១០០​គីឡូក្រាម ​មី​៥​កេស ត្រីខ​៥០​កំប៉ុង ទឹកក្រូច​៥​កេស ទឹកបរិសុទ្ធ​៥​កេស និង​ថវិកា​២​លាន​រៀល​។ ​ដោយឡែក​លោក​ខូ​យ វ៉េ​ត​ប្រធាន​ក្រុមហ៊ុន​ម៉ូតូ​ហុងដា​សាខា​ខេត្តពោធិ៍សាត់​បាន​ជួយ​ឧបត្ថម្ភ​ថវិការ​បន្ថែម​២០​ម៉ឺន​រៀល ​និង​លោក​ជំទាវ​ម៉ៅ ស៊ី​ធន់ នាយិកា​ក្រុមហ៊ុន​លក់​ឧ​បករ​ណ៍​ការពារ​រន្ទះ​ជួយ​ឧបត្ថម្ភ​ថវិកា​១០​ម៉ឺន​រៀល​ ក្នុង​ម្នាក់​ៗ​ផង​ដែរ​។​ចំពោះអ្នក​រង​របួស​១៦​នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ក្នុង​ម្នាក់​ៗ​ទទួល​បាន អង្ករ​២៥​គីឡូក្រាម​ មី​១​កេស ត្រីខ​១០​កំប៉ុង ទឹកដោះគោឆៅ​០២​យួរ ស្ករស​០២​គីឡូក្រាម ​និង​ឃី​ត​០១​កញ្ចប់​ ​មាន​មុង​០១ ក្រមា​០១ សារុង​០១​​ ភួយ​០១ និង​ថវិកា​០៥​ម៉ឺន​រៀល​ ក្នុង​នោះ៤​នាក់​របួសធ្ងន់​បន្ថែម​ថវិកា​៥​ម៉ឺន​រៀល​ផង​ដែរ​៕ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព
                                                                                ​    ​