ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបទីតាំង​ជក់ស៊ីសា​ក្លិប «សាហារ៉ា» ដុះស្លែមួយ​កន្លែង​​ក្នុង​សង្កាត់​ទន្លេបាសាក់​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីតាំង​ជក់​ស៊ី​សា ក្នុង​ក្លិប «​សាហា​រ៉ា​» មួយ​កន្លែង ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​គ្រឿងញៀ.ន​ក្រសួង​​ផ្ទៃ បាន​ធ្វើការ​ចុះ​បង្ក្រាប កាលពី​វេលា​ម៉ោង​០៨ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៣០ ឧសភា ២០១៥ នេះ ស្ថិត​នៅ​ដី​ឡូត៍​មួយ​កន្លែង

រាជធានី​ភ្នំពេញ ៖ ទីតាំង​ជក់​ស៊ី​សាក្នុង​ក្លិប «​សាហា​រ៉ា​» មួយ​កន្លែង ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​គ្រឿងញៀន​ក្រសួង​​ផ្ទៃ បាន​ធ្វើការ​ចុះ​បង្ក្រាប កាលពី​វេលា​ម៉ោង​០៨ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៣០ ឧសភា ២០១៥ នេះ ស្ថិត​នៅ​ដី​ឡូត៍​មួយ​កន្លែង ខាងក្រោយ​ស្ថានទូត​អូស្ត្រាលី ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភព​បានឱ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​នោះ ត្រូវ​កម្លាំង​ធ្វើការ​ឃាត់ខ្លួន​អ្នក​ជក់​មាន​ចំនួន​ជាង​៥០​នាក់​ដែរ ក្នុង​នោះ​មាន​ប្រុស មាន​ស្រី តែ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ហើយ​កម្លាំង​បាន​ដកហូត​កំណាត់​ជក់​ចំនួន​១​គីឡូក្រាម​, បំពង់​សម្រាប់​ជក់​២០, ម៉ូតូ​២៩​គ្រឿង និង​ដកហូត​សម្ភារ​ក្លិប​មួយ​ចំនួន​ផង​ដែរ ។

បច្ចុប្បន្ន មនុស្ស​ជាង​៥០​នាក់ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ដើម្បី​រង់ចាំ​ការ​ដោះ​ស្រាយ ។

គួរ​កត់​សម្គាល់ថា ទីតាំង​ជក់​ស៊ី​សា​ខាងលើ​ត្រូវ​គេ​ដឹង​ថា បើក​ជា​យូរយា​ណាស់​មក​ហើយ តែ​គេ​មិន​ដែល​ឃើញ​មាន​អាជ្ញាធរ​មូល​ដ្ឋាន​​ណា ចុះ​មក​បង្ក្រាប​នោះ​ទេ ហាក់ដូចជា​ត្រូវរ៉ូវ​គ្នា​អ៊ីចឹង ។