រាជធានីភ្នំពេញ ៖ កាលពីវេលាព្រឹកថ្ងៃទី៣០ ឧសភា ២០១៥ នេះ មជ្ឈមណ្ឌលផ្តល់ឈាមមានរៀបចំពិធីបរិច្ចាគឈាមតាមបណ្តាខណ្ឌទាំង១២ ក្រោមការដឹកនាំរបស់លោកលីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា និងមានអ្នកចូលរួមបរិច្ចាគឈាមមានមន្ត្រីសាលាខណ្ឌ៧មករា, សហភាពសហព័ន្ធយុវជនកម្ពុជា, មេបញ្ជាការការពារសាលាខណ្ឌ, ប្រធានផ្សារអូរប្ញស្សី, សន្តិសុខផ្សារអូរប្ញស្សី, ក្រុមអ្នករត់ម៉ូតូកង់៣ និងក្រុមម៉ូតូឌុប ។ល។ ។
ការបរិច្ចាគឈាមនោះ គឺក្នុងគោលបំណងចូលរួមអបអរសាទរទិវាផ្តល់ឈាមអន្តរជាតិ និងរំលឹកគុណដល់អ្នកបរិច្ចាគឈាម ដូចពាក្យមួយថា «ទឹកភ្នែកមិនអាចជួយសង្គ្រោះជីវិតមនុស្សបានទេ មានតែការបរិច្ចាគឈាមទេ ដែលអាចជួយសង្គ្រោះជីវិតមនុស្សបាន» ។
ចែករំលែកព័តមាននេះ