លទ្ធផលបាល់ទះវគ្គជម្រុះជុំទី1 ពានរង្វាន់លីអូប្រចាំមណ្ឌលសៀមរាប
ខេត្តសៀមរាប ៖ ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់លីអូប្រចាំមណ្ឌលសៀមរាបនៅថ្ងៃដំបូង គឺថ្ងៃទី២៦ ឧសភា កន្លងមកនោះ ពូលA មាន២ប្រកួត និងពូលB មាន១ប្រកួត ។

សម្រាប់២ប្រកួតនៅក្នុងពូលA នោះ ក្រុមវិទ្យាល័យ ហ៊ុន សែន ស្វាយធំ បានយកឈ្នះក្រុមវិទ្យាល័យ ហ៊ុន សែន សៀមរាប ៣សិតទល់០ ក្នុងពិន្ទុ២៥ទល់១៤, ២៥ទល់១៧ និង២៧ទល់២៥ ។ មួយប្រកួតទៀត ក្រុមកងពលតូចអន្តរាគមន៍លេខ៧ បានយកឈ្នះក្រុមអនុវិទ្យាល័យកម្ពុជា-ជប៉ុនសេខ្វៀន ៣សិតទល់០ ក្នុងពិន្ទុ២៥ទល់២០, ២៥ទល់១៥ និង២៥ទល់៩ ។
ចំណែកពូលB ដែលមានតែ១ប្រកួតនោះ ក្រុមវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង បានលេងចាញ់ក្រុមវិទ្យាល័យសសរស្តម្ភ ១សិតទល់៣សិតក្នុងពិន្ទុ១៧ទល់២៥, ២៣ទល់២៥, ២៥ទល់២១ និង៨ទល់២៥ ។
នៅថ្ងៃដំបូងនេះក្រុមដែលរកបាន៣ពិន្ទុមុនគេសម្រាប់ពូលA គឺក្រុមកងពលតូចអន្តរាគមន៍លេខ៧ និងក្រុមវិទ្យាល័យ ហ៊ុន សែន ស្វាយធំ។ ឯពូលB គឺក្រុមវិទ្យាល័យសសរស្តម្ភ ៕
ចែករំលែកព័តមាននេះ