ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ម្នាក់​គាំង​បេះ​ដូង​ស្លា.ប់​ ពេល​​អង្គុយ​ផឹក​ស្រាបៀរ​នៅ​ផ្ទះ​សំណាក់​អុល​នេ​ស្សិន

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ជនបរទេស​ម្នាក់បាន​ស្លា.ប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ ខ​ណៈពេល​កំពុង​អង្គុយ​ផឹកស្រា​បៀរ​នៅ​ហាង ​និង​ផ្ទះសំណាក់​យីហោ អុល នេ​ស្សិន ស្ថិត​នៅក្រុម​២៥ ភូមិ​៣​ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនបរទេស​ម្នាក់បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ ខ​ណៈពេល​កំពុង​អង្គុយ​ផឹកស្រា​បៀរ​នៅ​ហាង ​និង​ផ្ទះសំណាក់​យីហោ អុល នេ​ស្សិន ស្ថិត​នៅក្រុម​២៥ ភូមិ​៣​ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​កាល​ពី​​វេលា​ម៉ោង​៩យប់ ថ្ងៃ​ទី ២៥ ឧសភា ២០១៥​។

ក្រោយ​កើត​ហេតុ​ លោក​វរសេនីយ៍ឯក កុ​ល ផា​លី ស្នងការ​រង​ទទួល​បន្ទុក​ផែន​ព្រហ្មទណ្ឌ​ កម្លាំង​ជំនាញបច្ចេកទេស​វិទ្យាសាស្ត្រ និង​ការិយាល័យ​ពាក់ព័ន្ធបានចុះ​ទៅ​ផ្ទះសំណាក់ អុល នេ​ស្សិន ស្ថិត​នៅក្រុម​២៥ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ពិនិត្យ​សាកសពជនបរទេស ។

ជា​លទ្ធផល សាកសព​ជនបរទេស​ឈ្មោះ RILEY PETER ភេទ​ប្រុស ឆ្នាំ​ក​ណើ​ត​១៩៩០ ជនជាតិអង់គ្លេស មុខរបរទេសចរណ៍ កាន់​លិខិត​ឆ្លង​ដែន​លេខ​ ៦២២២៨៣៣៦៤  សាកសពគ្មាន​ស្លាកស្នាម ។

ឆ្លង​តាម​ការ​ធ្វើកោស​ល្យ​វិ​ច័យ ​​លោក​វេជ្ជ​បណ្ឌិត អនុប្រធាន​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះស្លាប់​ដោយសារគាំងបេះដូង ។ បច្ចុប្បន្ន​​សព​ត្រូវ​បាន​រក្សា​ទុក​នៅ​មន្ទី​ពេទ្យបង្អែក​ខេត្ត​ព្រះ​សីហ​នុ រង់ចាំ​ស្ថានទូត​សា​ម៉ីសំរេច ៕