ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​រង​គ្រោះ​ដោយខ្យល់​កន្ត្រាក់​​ប៉ើង​លំនៅ​ឋាន​៧៤​ខ្នង ​និង​រន្ទះបា.ញ់​ស្លា.ប់​ទទួល​អំណោយ​​កាកបាទក្រហម

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖ ជន​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​​នៅ​ភូមិព្រៃ​ចក្រី ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ​បាន​ទទួល​អំ​ណោ​យ​សង្គ្រោះ​បន្ទាន់របស់​កាកបាទក្រហម​ខេត្ត កាល​ពីព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ២០១៥​

ខេត្តកំពង់ចាម ​៖ ជន​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​​នៅ​ភូមិព្រៃ​ចក្រី ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ​បាន​ទទួល​អំ​ណោ​យ​សង្គ្រោះ​បន្ទាន់របស់​កាកបាទក្រហម​ខេត្ត កាល​ពីព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ២០១៥​ ក្រោម​អធិបតី​ភាព​​​លោកស្រី ស៊ី វណ្ណ​ថា អភិបាលរង​ខេត្តអមដំណើរ​ដោយ​លោក​វេជ្ជបណ្ឌិតគី​ម សួរ​ភិ​រុណ អនុប្រធាន​គណៈកម្មាធិការ​សាខា​ប្រចាំការ​ខេត្ត ព្រមទាំង​សហការី​ជា​ច្រើន​ទៀត ។

លោក​វរសេនីយ៍ទោ ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​កំពង់សៀមប្រាប់​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី២២​ ឧសភា កន្លង​ទៅ ​ខ្យល់​កន្ត្រាក់​បាន​បោកបក់យ៉ាង​​ខ្លាំង​​ធ្វើ​ឲ្យ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋរង​ការ​ខូចខាត  ដោយ​​ខ្លះ​ត្រូវ​បាន​ប៉ើង​ធ្លាក់​ពីលើ​ជើង​តាង របើក​ដំបូល​ជ្រុះ​រប៉ាត់រប៉ាយ​មក​ដី របើក​ជញ្ជាំ​ង​ តែ​មិ​នមាន​សេចក្តី​រាយ​ការ​ណ៍ថាមាន​មនុស្ស​ស្លាប់ទេ ។

លោក​វរ​សេនី​យ៍ទោ ​ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​កំពង់សៀម ប្រាប់​បន្ត​ថា ក្រោយ​ពី​មាន​ហេតុ​ការ​ណ៍​នេះ​លោកស្នងការ​នគរបាល​ខេត្ត ក៏​ដូច​ជា​មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តនៅព្រឹក​ថ្ងៃ​ទី​២៣ ឧសភា
​បាន​ចុះ​ទៅ​ជួយ​អន្តរា​គម​ន៍ដល់​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ចក្រី  ឃុំ​អូរ​ស្វាយ  រួម​ជាមួយនឹង​អាជ្ញាធរ​នៅ​មូលដ្ឋាន ។ 

ឆ្លើយ​តប​នឹង​ស្ថានភាព​ដែល​កំពុង​តែ​ជួប​គ្រោះថ្នាក់​ធម្មជាតិ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា លោក​អភិបាលខេត្ត​​បានចាត់​ឲ្យ​លោកស្រី ស៊ី វណ្ណ​ថា  ចុះ​ចែក​អំណោយ​​ដល់​ប្រជាពលរដ្ឋ​ចំនួន​៧៤​គ្រួសារ ក្នុង​នោះ​៧​គ្រួសារដែល​រលំ​ផ្ទះ របើក​ដំបូល​ធ្ងន់ធ្ងរ ទទួល​បាន​ដែក​ស័ង្ក​សី ១៥​សន្លឹក អង្ក​រ២៥​គីឡូក្រាម មុង​១ ក្រ​មា​១ សារុង​១ និង​ថវិកាចំនួន​១០​ម៉ឺន​រៀល ។

អំណោយ​មនុស្សធម៌​២​គ្រួសារដែល​របើក​សំយាប​រោង ​១​គ្រួសារ​ទទួល​បាន ស័ង្ក​សី​៦​សន្លឹក អង្ក​រ២៥​គីឡូក្រាម សារុង​១ មុង​១ ក្រ​មា​១ និង​ថវិកា​​៥​ម៉ឺន​រៀល ចំណែក​៦៥​គ្រួសារ​ទៀតដែល​រង​ផល​ប៉ះពាល់​ស្រាល     ទទួល​បាន​ក្នុង​១​គ្រួសារ​ៗ ស័ង្ក​សី​៥​សន្លឹក អង្ករ​២៥​គីឡូក្រាម មុង​១ ក្រ​មា១ សារុង​១ និង​ថវិកាចំនួន​៥​ម៉ឺនរៀល​ផង​ដែរ ។

​ដោយឡែក​នៅ​​ព្រឹក​ថ្ងៃ​ដដែល​រូប​លោក​​យូ ស្រ៊ុ​ន​ បាន​នាំ​​​អំណោយ​ជាអង្ករ​៥០​គីឡូក្រាម និង​ថវិកា​ចំនួន​៦០​ម៉ឺន​រៀល​ផង​ដែរ ​ទៅ​ផ្តល់​ជូន​ដល់​គ្រួសារ​រង​គ្រោះដោយ​រន្ទះបាញ់​ស្លាប់​ម្នាក់​ឈ្មោះ យិ​ន ឆៃ​ឡ​ន់ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​កេះ ឃុំ​មៀន ស្រុក​ព្រៃឈរ ​៕
                                                                                                                 ​