ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ម្នាក់សង្ស័យ​បែក​ថ្នាំ ​ឡើងទៅ​សំកុកលើ​ដំបូល​ផ្ទះ​សំណាក់​ផ្អើល​ទាំង​យប់

8 ឆ្នាំ មុន

​ខេត្ត​មណ្ឌល​គិរី​ ៖ យុវជន​ម្នាក់​ដែល​គេ​សង្ស័យ​ថា បែក​ថ្នាំ​បាន​ឡើង​លើដំបូល​ផ្ទះសំណាក់មួយ​កន្លែង​ បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ ហើយ​ត្រូវ​ម្ចាស់ផ្ទះ ​និង​សមត្ថកិច្ច​ព្យាយាម​ហៅ​ឱ្យ​ចុះ​វិញ តែ​​​មិន​ព្រម​ចុះ

​ខេត្ត​មណ្ឌល​គិរី​ ៖ យុវជន​ម្នាក់​ដែល​គេ​សង្ស័យ​ថា បែក​ថ្នាំ​បាន​ឡើង​លើដំបូល​ផ្ទះសំណាក់មួយ​កន្លែង​ បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ ហើយ​ត្រូវ​ម្ចាស់ផ្ទះ ​និង​សមត្ថកិច្ច​ព្យាយាម​ហៅ​ឱ្យ​ចុះ​វិញ តែ​​​មិន​ព្រម​ចុះ ។ហេតុការណ៍នេះ​បាន​កើតឡើង​កាល​ពីវេលា​​ម៉ោង​ប្រមាណ​ជា​៣​ទៀប​ភ្លឺ​ ថ្ងៃ​ទី​០៥​ ឧសភា ​២០១៥ លើដំបូល​ផ្ទះសំណាក់​យីហោ រស្មី​ត្រជាក់ត្រជុំ ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ​។

តាម​ការ​ឱ្យដឹង​ពី​មិត្ត​ភក្តិ​យុវជន​ខាងលើ​និយាយ​ថា យុវជន​នេះជា​កម្មករ​ធ្វើការ​នៅ​រោងចក្រ​ទឹក​បរិសុទ្ធ​កែវ​សីមា ហើយ​ទើបតែ​មក​ដល់​ស្រុក​កែវ​សីមា​នេះ​រយៈ​ពេល​១​ថ្ងៃ​តែ​ប៉ុណ្ណោះ​។​ ប្រភព​បន្ត​ថា ​យុវជន​នេះ​ធ្លាប់​មាន​ជំងឺ​វិកល​ច​រិត។

សមត្ថកិច្ច​ស្រុក​កែវ​សីមា​បានឱ្យដឹង​ថា កន្លង​ទៅ​ជា​ច្រើន​ម៉ោង​ក្នុង​ថ្ងៃ​ដដែល យុ​វជន​ម្នាក់​នោះ​នៅ​មិន​ព្រម​ចុះ​ពីលើ​ដំបូល​នោះ​ទេ បើ​ទោះបីជា​គេ​ព្យាយាម​ហៅ​ឱ្យ​ចុះ​យ៉ាងណា​ក៏​ដោយ​។ រហូត​ដល់​​​ម៉ោង​ប្រមាណ​ជា​១០​និង​៣០​នាទីព្រឹក ប្រជា​កា​ពារ​ឃុំ​ស្រែ​ខ្ទុ​ម បាន​នាំ​គ្នា​៣​នាក់​ឡើង​លើដំបូល​ផ្ទះ​ដេញ តែ​ត្រូវ​យុវជន​ខាងលើ​លោត​ចុះ​ក្រោមកំពស់​ប្រមាណ​ជា​៤​ម៉ែ​ត្រ តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​អ្វី​ធ្ងន់ធ្ងរ គ្រាន់តែ​សន្លប់ ព្រោះ​គេ​បាន​យក​ពូកមក​ដាក់​ពីក្រោម​រួច​មុន​យុវជន​នោះ​លោត​។

យុវជន​ដែល​សង្ស័យ​ថា​ បែក​ថ្នាំ​នេះ​ឈ្មោះ​ទួ​ច ថុ​ល ស្រុក​កំណើត​ខេត្តតាកែវ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ប៉ុ​ស្តិ៍នគរបាល​រដ្ឋបាល​សួរនាំ ហើយ​ករណី​ភ្ញាក់ផ្អើល​នេះ មិន​បាន​ធ្វើ​ឱ្យ​មានការ​បាត់បង់​ទ្រព្យសម្បត្តិ​របស់​ផ្ទះ​សំណាក់​​ទេ​។ ​ក្រោយ​ការ​សាកសួរ ​និង​តេស្ត​ទឹកនោម របស់​សម្ថ​កិច្ច​ គេ​បាន​រក​ឃើញ​ថា យុវជន​ខាងលើ​មាន​សារធាតុ​ញៀន ហើយ​បែក​ថ្នាំ ទើប​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​បែប​នេះ​៕

            ​