ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សាលាដំបូង​បង្ហើប​ឲ្យ​ដឹង​ថា ក្នុង​១​ថ្ងៃ​​មិន​ក្រោម​ពី​១០​នាក់ទេដែល​សមត្ថកិច្ច​​​ចាប់បញ្ជូន​ជន​សង្ស័យ​​​​​ពាក់​ព័ន្ធ​គ្រឿងញៀ.ន

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញមួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​កោះសន្តិភាព នៅថ្ងៃ​ទី​៥​ ឧសភា នេះ​ថា ក្នុង​១​ថ្ងៃ​មិន​ក្រោម​ពី​១០​នាក់​ទេ ដែល​​​នគរបាល​ និង​កងរាជ​អាវុធ​ហត្ថចាប់

រាជ​ធានី​ភ្នំពេញ​ ៖ មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញមួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​កោះសន្តិភាព នៅថ្ងៃ​ទី​៥​ ឧសភា នេះ​ថា ក្នុង​១​ថ្ងៃ​មិន​ក្រោម​ពី​១០​នាក់​ទេ ដែល​​​នគរបាល​ និង​កងរាជ​អាវុធ​ហត្ថចាប់​
ប​ញ្ជួ​ន​ជនជាប់សង្ស័យ​ពាក់​ព័ន្ធ​គ្រឿងញៀន ។

មន្ត្រី​សាលាដំបូង​បន្ត​ថា ក្រៅពី​បទល្មើស​គ្រឿងញៀន មាន​បទល្មើស​ក្រុម​បង​តូច​បងធំ​វាយ​កាប់​ចាក់​គ្នា ជា​បទ​បង្ករ​បួស បន្ទាប់​ពី​បទ​បង្ក​របួស​ស្នាម បទល្មើស​ប្លន់ ឆក់ លួច និង​បទល្មើស​ចរាចរ ក៏​ច្រើន​នាក់​ដែរ ប៉ុន្តែ​កត់​សំ​គាល់​ច្រើនជាងគេ ​គឺ​គ្រឿងញៀន ។

មិន​ខុស​ពី​មន្ត្រី​ពន្ធនាគារ​ព្រៃ​សបាន​ឲ្យ​ដឹង​ដែរថា ​គ្រាន់តែ​មណ្ឌល​អប់​រំ​កែប្រែ​ម​១​ សព្វថ្ងៃ​មាន​ជនជាប់ចោទ និង​ជន​ត្រូវ​ចោទ​ជាង​៣.០០០នាក់​ ដែល​ខ្លះ​កាត់ទោស ហើយ​ខ្លះ​មិន​ទាន់​កាត់ទោស ៦០​ទៅ​៧០​ភាគរយ​ជាប់​ពាក់​ព័ន្ធ​គ្រឿងញៀន ។

ជាក់ស្តែង​កំ​លាំង​សមត្ត​កិច្ច​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ និង​​ឃាត់ខ្លួន​ច្រើន​ជាងគេ​ក្នុង​ឆ្នាំ​២០១៤ និង​២០១៥ នេះ ពោល​គឺ​ចាប់តាំងពី​លោក​ឧត្តមសេនីយ៍ទោ រ​ត្ន័ ស្រ៊ា​ង មក​កាន់​ជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ។

មន្ត្រី​អាវុធ​ហត្ថក៏​បាន​អះអាង​ដែរ​ថា សំបុ​ក​ក្រុម​ចែក​ចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ធំ​ជាងគេ និង​បង្ក្រាប​មិន​ចេះ​រីងស្ងួត​ គឺ​ស្ថិត​នៅ​ភូមិ​ត្រពាំងឈូក មុខ​មន្ទី​រពេទ្យ​ព្រះ​កុស​មៈ ហៅ​ពេទ្យ​លោក​ស​ង្ឍ សង្កាត់​ទឹកថ្លា​ខណ្ឌសែន​សុខ ។

ការបង្ក្រាប​នៅ​ចំណុច​ខាងលើ​នេះ មិនមែន​ធ្វើ​ឡើង​តែ​កំលាំង​អាវុធ​ហត្ថ​នោះ​ទេ កំ​លាំ​ងនគរបាល​មូល​ដ្នា​ន​ក៏​ចុះ​បង្ក្រាប​ញឹក​ញា​ប់​ដែរ តែ​ដូច​វែក​ចក ។ យោង​តាម​របាយ​ការណ៍​របស់​សមត្ត​កិច្ច​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ក្រោយ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​កន្លង​មកនេះ កំលាំង​អាវុធ​ហត្ថបង្ក្រាប និង​ឃាត់ខ្លួនជនសង្ស័យ​ពាក់​ព័ន្ធ​គ្រឿងញៀន​ប្រមាណ​ជាង​៤០​នាក់​ ខ្លះ​ត្រូវ​បាន​សាលា​ដំបូងឃុំខ្លួន​រួច​ហើយ និង​នៅ​ចំនួន​១៤​នាក់ មាន​ប្រុស​ មាន​ស្រី​រយីងរយោង​កំពុង​ប​ញ្ជួ​ន​ទៅ​ឲ្យ​តំ​ណាង​អយ្យការ​ធ្វើការ​សាកសួរ មិន​ទាន់​ដឹង​ជោគវាសនា​ពួក​គេ​ត្រូវ​ប​ញ្ជួ​ន​ទៅ​ទីណា​ទៀត​នោះ​ទេ ។

សរុប​ឲ្យ​ខ្លី​មក​វិញ​ សំណុំរឿង​ពាក់​ព័ន្ធ​បទល្មើស​គ្រឿងញៀន​ឈានមុខ​គេក្នុង​ចំណោម​បទ​ល្មើស​ជា​ច្រើន​ទៀតដែល​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​ទទួលស្គាល់​ថា ក្នុង​១​ថ្ងៃ​គិត​ជា​មធ្យមមិន​ក្រោម​ពី​១០​នាក់ ដែល​សមត្ថ​កិច្ច​ចាប់​ប​ញ្ជួ​ន​មក​ឲ្យ​តុលាការ​ឃុំខ្លួន៕